ជាតិ
វីដេអូ
សុខភាព
វីរុសបង្កជំងឺគ្រុនឈាមមាន៤ប្រភេទ ហើយមនុស្សម្នាក់អាចកើតលើសពីមួយដង
19, Aug 2020 , 10:29 pm        
រូបភាព
ភ្នំពេញ៖ ជំងឺគ្រុនឈាម ជាជំងឺឆ្លងបង្កឡើងដោយវីរុសដាំង(Dengue Virus) ដែលចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈមូសខ្លាខាំ។ មេរោគគ្រុនឈាម ចែកចេញជា៤ប្រភេទ គឺដាំង១-៤ ហើយមនុស្សម្នាក់ៗ អាចកើតជំងឺនេះ លើសពីមួយដង។ លោកវេជ្ជបណ្ឌិត វ៉ាន សុខជា បានបញ្ជាក់ដូច្នេះថា៖«ប្រសិនយើងត្រូវបានមូសខ្លាខាំ ហើយយើងកើតគ្រុនឈាមប្រភេទណាមួយនោះ គឺយើងនឹងមានអង់ទីគ័រការពារខ្លួនយើងមួយជីវិតសម្រាប់ប្រភេទហ្នឹង តែដោយសារមាន៤ប្រភេទ អីចឹងគាត់មិនអាចការពារ៣ប្រភេទផ្សេងទៀតបានទេ ដូចនេះអ្នកជំងឺម្នាក់ៗ អាចកើតជំងឺគ្រុនឈាមលើសពីមួយដង មានអ្នកខ្លះកើត៣-៤ដងក៏មានដែរ»។ បើតាមលោកវេជ្ជបណ្ឌិត ជំងឺគ្រុនឈាមធ្វើឱ្យអ្នកជំងឺស្លាប់បាន បើសិនជាភ្នាក់ងារចម្លង គឺមូសខ្លាមានមេរោគខ្លាំង និងព្យាបាលមិនបានត្រឹមត្រូវ។


 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសជំងឺកុមារ និងជាប្រធានមន្ទីរព្យាបាលរោគកុមារម៉ាក់ស៊ីឃែរ ដូចតទៅ៖ 

 
 

Tag:
 ជំងឺ
  គ្រុនឈាម
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com