ពីនេះ ពីនោះ
សុខភាព
រស់នៅស្រួលពេក អាចធ្វើឱ្យមនុស្សម្នាកើតរោគស្ត្រូកដោយមិនដឹងខ្លួន
× ដោយសារតែបែបបទនៃការរស់នៅសំបូរបែប មនុស្សជាច្រើនអាចនឹងទទួលរងគ្រោះថ្នាក់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ឬហៅកាត់ថាស្ត្រូក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មនុស្សគ្រប់គ្នាប្រាកដជាចង់ដឹងហើយថា ស្ត្រូក ជាជំងឺអ្វី ហើយបណ្តាលមកពីអ្វីហើយ ដូច្នេះ សូមអានអត្ថបទនេះដោយយកចិត្តទុកដាក់។
មូលហេតុនៃជំងឺនេះមួយចំនួន អាចដឹងច្បាស់ ហើយថែមទាំងអាចការពារបានទៀតផង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្ត្រូក អាចធ្វើឲ្យអ្នកគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារការរាំស្ទះចរន្តឈាមរត់ ទៅកាន់ខួរក្បាល ឬសរសៃឈាមត្រូវរួមខ្ជឹប ឬកក។ ការរស់នៅបែបស៊ីដេក ការជក់បារី ការធាត់លើសទម្ងន់ ការមិនសូវហាត់ប្រាណ និងការញ៉ាំចំណីគ្មានសុខភាពល្អ គឺជាមួលហេតុដែលធ្វើអ្នក គ្រោះថ្នាក់ដោយសារជំងឺនេះ។
ស្ត្រូក អាចកើតឡើងផងដែរ ដោយសារជំងឺមួយចំនួនទៀត ដូចជា ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺសរសៃឈាមជាដើម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com