ជាតិ
ពីនេះ ពីនោះ
សម្បត្តិ​!
20, Aug 2020 , 8:19 am        
រូបភាព
​កំណាព្យ ប៉ាកកា​ខ្មៅ បទ ពាក្យ​៧

 
​សម្បត្តិ​សម្បូរ​ហ៊ោរ​សប្បាយ​
​សម្បើម​ក្អាក​ក្អាក​ទាំង​សម្បុក​
​វីឡា​ឡាន​ថ្មី​ដី​គ្រប់​ស្រុក​
​សម្បត្តិ​ក្រៅ​សុខ​ត្រឹម​ពេល​ខ្លី​។​
 
​រូប​កាយ​កែម​កប​ស្រប​ស្រើប​ស្រៀវ​
​ចង្កេះ​រាង​រាវ​ទ្រូង​សខ្ចី​
​បបូរមាត់​សាក់​ដាក់​ធ្មេញ​ថ្មី​
​នៅ​មិនយូរ​អី​គង់​ទៅ​ឯង​។​
 
​សម្បត្តិ​ខាងក្រៅ​ហៅ​គ្រាន់បើ​
​សម្បត្តិ​ប្រសើរ​ចាស់​ចារចែង​
​សម្បត្តិ​វិជ្ជា​ចរិយា​ស្តែង​
​សម្បត្តិ​គួរ​ស្វែង​ស្វ័យ​សន្សំ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com