COVID-19
ជាតិ
បុរសខ្មែរម្នាក់ និងស្ត្រីកាហ្សាក់ស្តង់ម្នាក់ទៀត បានជាសះស្បើយ ​ពីជំងឺកូវីដ-១៩
20, Aug 2020 , 7:27 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី២០ ខែសីហានេះថា មានអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត បានជាសះស្បើយ គឺមានបុរសខ្មែរម្នាក់ អាយុ៣០ឆ្នាំ មានទីលំនៅនៅខេត្តបាត់ដំបង  និងស្ត្រីជនជាតិកាហ្សាក់ស្តង់ម្នាក់ អាយុ៤២ឆ្នាំ ។ ទន្ទឹមនឹងនេះ ក្រសួងបញ្ជាក់ថា គ្មានករណីឆ្លងថ្មីនោះទេ។ មានន័យថា កម្ពុជារកមិនឃើញករណីថ្មីនៃជំងឺរាតត្បាតនេះ ៦ថ្ងៃជាប់គ្នា។ 



គិតត្រឹមថ្ងៃទី២០ សីហា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន២៧៣នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ២៥៣នាក់។ ចំណែកអ្នក​ជំងឺដែលនៅសល់ចំនួន ២០នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ មានដូចជានៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន១៤នាក់, នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ២នាក់ និងនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ ចំនួន៤នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com