វីរបុរស​បាល់ទាត់ Pele៖ ជោគជ័យ​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​!
កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស​បាល់ទាត់ Pele៖ ជោគជ័យ​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​!
15, Sep 2020 , 10:59 pm        
រូបភាព
ដោយ: ធីតា
​លោក Pele បច្ចុប្បន្ន​អាយុ​៧៩​ឆ្នាំ ជា​វីរបុរស​បាល់ទាត់​ដ៏​ជោគជ័យ​បំផុត​ដែល​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឈ្នះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក (World Cup) ដល់​ទៅ​៣​លើក​គឺ​ក្នុង​ឆ្នាំ​១៩៥៨ ឆ្នាំ​១៩៦២ និង​ឆ្នាំ​១៩៧០​។ លោក​ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក (Guinness World Record) ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី​១២៧៩​គ្រាប់​ក្នុងការ​ប្រកួត​១៣៦៣​លើក​។​

 
​លោក Pele ត្រូវបាន​ចាត់ទុកជា​វីរបុរស​កីឡា​ឆ្នើម​ជាងគេ​បំផុត​ប្រចាំ​សតវត្ស​ទី​២០ ដោយ​លោក​ទទួលបាន​មេដាយ ពាន និង​កិត្តិយស​ផ្សេងៗ ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ អ្វី​ទាំងនេះ ត្រូវបាន​លោក Pele បញ្ជាក់​ជា​ញឹកញាប់​ថា មិនមែន​បានមក​ដោយ​ចៃដន្យ​នោះឡើយ​។​
 
​សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​សំដី​មាស​របស់លោក Pele ឈ្មោះ​ដើម Edson Arantes do Nascimento ដែល​ប្រែ​ក្លាយខ្លួន​ពី​ក្មេង​ដ៏​សាមញ្ញ​ម្នាក់​នៅ​ប្រេ​ស៊ី​ល ទៅជា​វីរបុរស​ដ៏​អស្ចារ្យ​ក្នុង​ពិភព​កីឡា​។​
 


​លោក​បាន​លើកឡើងថា​៖ «​ជោគជ័យ​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​។ វា​កើតចេញពី​ការខិតខំ​ធ្វើការ អត់ធ្មត់ សិក្សា​រៀនសូត្រ ការលះបង់ ហើយ​ភាគច្រើនបំផុត​នោះ គឺ​សេចក្តីស្រឡាញ់​ចំពោះ​អ្វីដែល​អ្នក​កំពុង​ធ្វើ ឬ​កំពុង​រៀន​» [Success is no accident. It is hard work, perseverance, learning, studying, sacrifice and most of all, love of what you are doing or learning to do]៕
 

Tag:
 សំដី​មាស​
  Pele
© រក្សាសិទ្ធិដោយ thmeythmey.com