ជាតិ
ថ្ងៃ​សម្រាក​ទី​៣ ភ្ញៀវទេសចរ ៤​ពាន់​នាក់ ទៅ​កម្សាន្ត​នៅ​ប្រាសាទព្រះវិហារ​
20, Aug 2020 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃទី​៣ នៃ​ថ្ងៃ​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន ៤០០០​នាក់ បានមក​កម្សាន្ត​នៅ​ប្រាសាទព្រះវិហារ​។ បើតាម​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ ថ្ងៃទី​២ ប្រាសាទព្រះវិហារ ទទួលបាន​ភ្ញៀវទេសចរ​ត្រឹម ៣២៥៤​នាក់​ប៉ុណ្ណោះ​។



​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ប្រាសាទព្រះវិហារ ជាទី​ទេសចរណ៍​បែប​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​។ ប្រាង្គ​ប្រាសាទ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ បាន​អន្ទង​ចិត្ត​ភ្ញៀវទេសចរ​ឲ្យ​ទៅ​ទស្សនា​កម្សាន្ត​យ៉ាងច្រើន​កុះករ​។ បើតាម​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​១៩ សីហា ប្រាសាទព្រះវិហារ ទទួលបាន​ភ្ញៀវទេសចរ​ជាតិ ៣៩៧០​នាក់ និង​អន្តរជាតិ ចំនួន ៣១​នាក់​។​
 
​តាមរយៈ​កំណើន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើន​បែបនេះ មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ ក៏បាន​បន្ត​ក្រើនរំឭក​ដល់​ភ្ញៀវទេសចរ​ទាំងអស់ ថែរក្សា​អនាម័យ ពាក់​ម៉ាស់ ឬ​ប្រើ​ក្រមា​ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩៕

រូបភាព​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ


រូបភាព​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ


រូបភាព​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ


Tag:
 ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com