ពីនេះ ពីនោះ
ទៀបបារាំង ឬ​ទៀបបន្លា ព្យាបាល រាក​មូល រាក់​ស៊ី​ធ្មេញ ផ្ដាសាយ និង​ជំងឺ​ច្រើន​មុខ​ទៀត​
20, Aug 2020 , 9:29 pm        
រូបភាព
​ទៀបបារាំង​ឬ​ទៀបបន្លា ជា​រុក្ខជាតិ​គេ​ដាំ​នៅ​ដីចំការ ឬ​ដី​មាន​ជីវជាតិ​មិន​លិច​ទឹក​។ ក្រៅពី​អាច​បរិភោគ​ផ្លែ​ទុំ​បាន ផ្លែ​ខ្ចី ស្លឹក និង​គ្រាប់​របស់​វា​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ជាច្រើន គឺ​លើសឈាម រាក​មូល រាក់​ស៊ី​ធ្មេញ ក្អក និង​ផ្ដាសាយ​។​

 
​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា ពន្យល់ថា ផ្លែ​ខ្ចី​ហាន់​ជា​ចំណិត​ហាល​ស្ងួត ដាំទឹក​ឬ​កិន​ជា​ម្សៅ​ឆុង​ផឹក សម្រាប់​ព្យាបាល​រាក​មូល​។ 
 
​ស្លឹក​ហាល​ស្ងួត​ដាំទឹក​ផឹក ជួយ​បំបាត់​ការឈឺចាប់​ដោយសារ​លើសឈាម និង​ស្លឹក​ស្រស់​បុក​ពូត​យក​ទឹក​ផឹក ព្យាបាល​ក្អក ផ្ដាសាយ​។ រីឯ​សាច់​ផ្លែ​ទុំ ជួយ​ព្យាបាល​ជំងឺរាក់​ស៊ី​ធ្មេញ​៕
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។​
 

Tag:
 ទៀបបារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com