ជាតិ
សណ្ឋាន​ដី ដែល​សមស្រប​សម្រាប់​ការដាំដុះ​អំពៅ​
20, Aug 2020 , 10:29 pm        
រូបភាព
ដោយ:
​ភាគច្រើន ដំណាំ​អំពៅ ត្រូវគេ​និយម​ដាំ​នៅតាម​តំបន់​ដង​ទន្លេ ប៉ុន្តែ​គេ​ក៏​អាច​ដាំ​អំពៅ នៅ​តំបន់​ដី​ខ្ពង់រាប ដី​កោះ តាម​ជំរាល​ជើងភ្នំ លើដី​ក្រហម ឬ​ដីខ្មៅ​បានដែរ​។ នៅ​ប្រទេស​កម្ពុជា ប្រភេទ​ដី​ដែល​ល្អ​សម្រាប់​ដាំ​ដុះ​ដំណាំ​អំពៅ គឺ​ដី​ល្បប់​ល្បាយខ្សាច់ ដី​ច្រោះ​ទឹក​ល្អ មិន​ជាំ​ទឹក និង​ដី​មាន​ជីជាតិ​ល្អ​។ ចំពោះ​ដី ដែលមាន​ដែលមាន​ក្រួស​ក្រហម​ច្រើន មិន​សមស្រប​នឹង​ដំណាំ​អំពៅ​នោះទេ​។ នេះ​បើតាម​សៀវភៅ​បច្ចេកទេស​កសិកម្ម​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។ 

 
​ដំណាំ​អំពៅ ជា​ប្រភេទ​ដំណាំ​ដែល​ទាមទារ​នូវ​បរិមាណ​ទឹក​គ្រប់គ្រាន់​។ ទោះជា​យ៉ាងនេះ​ក្តី នៅ​រយៈពេល ២ ទៅ ៣​ខែ មុនពេល​ប្រមូល​ផល ដំណាំ​នេះ មិនត្រូវ​ការ​ទឹក​នោះទេ ដើម្បី​រក្សា​រសជាតិ​ផ្អែម​មុត​របស់​វា​។ ប្រសិនបើ​សម្បូរ​ទឹក​នៅមុន​ប្រមូល​ផល អំពៅ នឹង​លែង​សូវ​ផ្អែម​។​
 
​ប្រជាកសិករ​និយម ដាំ​អំពៅ​សម្រាប់​គាប​យក​ទឹក និង​ធ្វើជា​ស្ករ​។ ភាគច្រើន គេ​ដាំ​នៅតាម​តំបន់​ដង​ទន្លេ ប៉ុន្តែ​គេ​ក៏​អាច​ដាំ​អំពៅ នៅ​តំបន់​ដី​ខ្ពង់រាប ដី​កោះ តាម​ជំរាល​ជើងភ្នំ លើដី​ក្រហម ឬ​ដីខ្មៅ​បានដែរ​។ នេះ​បើតាម​សៀវភៅ​បច្ចេកទេស​កសិកម្ម​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។ 
 
​សម្រាប់​កម្ពុជា ប្រភេទ​ដី​ដែល​ល្អ​សម្រាប់​ដាំ​ដុះ​ដំណាំ​អំពៅ គឺ​ដី​ល្បប់​ល្បាយខ្សាច់ ដី​ច្រោះ​ទឹក​ល្អ មិន​ជាំ​ទឹក និង​ដី​មាន​ជីជាតិ​ល្អ​។ ចំពោះ​ដី ដែលមាន​ដែលមាន​ក្រួស​ក្រហម​ច្រើន មិន​សមស្រប​នឹង​ដំណាំ​អំពៅ​នោះទេ​។ ជាទូទៅ​ការប្រមូល​ផល​អំពៅ គេ​ត្រូវធ្វើឡើង​ទៅតាម​លក្ខខណ្ឌ​អាកាសធាតុ និង​ទីផ្សារ​។ សម្រាប់​អំពៅ​ដែល​ដាំ​សម្រាប់​គាប​យក​ទឹក គេ​អាច​ប្រមូល​ផល​នៅ​ខែកញ្ញា និង​សម្រាប់​អំពៅ​ដែល​ដាំ​សម្រាប់ធ្វើ​ស្ករ​គេ​ត្រូវ​ប្រមូល​ផល​អំឡុង​ខែ ធ្នូ និង​មករា​។ 
 
​ដំណាំ​អំពៅ​ប្រហាក់ប្រហែល​ដំណាំ​ចម្ការ​ផ្សេងៗ ជាទូទៅ​គេ​ត្រូវ​ភ្ជួរ​ដី ២ ទៅ ៣ សារ​មុននឹង​ដាំំ​។  បន្ទាប់ពី​ភ្ជួរ​រួច​លើក​ទី​១ ត្រូវ​ទុក​ដី​ហាល​ចោល​ប្រមាណ ១០​ថ្ងៃ​សិន ចាំ​ភ្ជួរ​លើក​ទី​២​។ សម្រាប់​តំបន់​ខ្ពង់រាប​ត្រូវ​ភ្ជួរ​លើក​ទី​១ ទុក​រយៈពេល ១ ទៅ ២ ខែ​មុនពេល​ដាំ​។ ដោយឡែក​វិធី​ដាំ​គេ​អាច​បណ្ដុះ​កូន​ជាមុន ឬ​អាចដាក់​កំណាត់​ដើម​ដែលមាន​ភ្នែក​ស្រាប់​។ សម្រាប់​កូន​អំពៅ​ដែល​បណ្ដុះ​ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​ម្ដង និង​ទុក​រយៈពេល ១​ខែ​ទើប​អាច​យកទៅ​ដាំ​បាន​។ 
 
​ថ្នាំងអំពៅ​ដែល​ល្អ​សម្រាប់ធ្វើ​ពូជ ត្រូវ​កាត់​ជា​កង់ៗ មាន ៣ ថ្នាំង និង​ភ្នែក ៣ ។ ដើម​ដែល​យក​ធ្វើ​ពូជ ត្រូវមាន​អាយុ ៧​ខែ ទើប​ជា​ពូជ​ដែល​មានគុណ​ភាពល្អ ហើយ​គេ​មិនគួរ​យក​ផ្នែក​គល់​ពេក និង​ចុង​ពេក​ដែរ ព្រោះ​អំពៅ​អាច​មិន​លូតលាស់​ល្អ​។ មុនពេល​ដាំ​ត្រូវ​ឆូត​រង ឬ​គន្លង​ចន្លោះ​ពី ០,៩០​ម៉ែត្រ ទៅ ១,២០​ម៉ែត្រ និង​គម្លាត​គុម្ព​ប្រមាណ ០,៥០​ម៉ែត្រ​ទៅ ០,៦០​ម៉ែត្រ​។ 
 
​សម្រាប់​ប្រទេស​ផ្សេង ភាគច្រើន​ពេល​គេ​ដាំ​នៅ​ចំការ​ធំៗ គេ​ដាំ​ម្ដង​អាច​ប្រមូល​ផល​បាន ៣ ទៅ ៤​ដង ក្នុង​រយៈពេល ៥​ឆ្នាំ​។ ប្រទេស​ជឿនលឿន​ខ្លះ ចំការ​អំពៅ​ដែលមាន​អាយុ​ពី ១០​ឆ្នាំទៅ ១៥​ឆ្នាំ​គេ​អាច​ប្រមូល​ផល​ពី ៨​ដង ទៅ ១០​ដង​។ ដោយឡែក​សម្រាប់​កម្ពុជា កសិករ​ដាំ​ម្ដង​ប្រមូល​ផល​តែប៉ុណ្ណោះ​។ 
 
​ការថែទាំ​ជា​កត្តា​សំខាន់​ដើម្បី​ឲ្យ​ដំណាំ​អំពៅ​ទទួលបាន​ទិន្នផល​ល្អ​។ ការថែទាំ​ទាំងនោះ​មានដូចជា​ជម្រះ​ស្មៅ ការដាក់​ជី និង​ការដាក់​ទឹកជា​ដើម​។ អំពៅ​ត្រូវការ​រយៈពេល ១១​ខែ ទៅ​១៣​ខែ ទើប​អាច​ប្រ​មួល​ផង​បាន​។ នេះ​បើតាម​សៀវភៅ​បច្ចេកទេស​កសិកម្ម​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដដែល​៕

Tag:
 ​អំពៅ​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com