ជាតិ
សិល្បះ
សិល្បៈអន្តរជាតិ
តារាភាពយន្តហ្វីលីពីន ម៉ារីម៉ា សុំទោសអ្នកគាំទ្រកម្ពុជា ក្រោយបង្ហោះរូបនៅអង្គរវត្ត តែសរសេរថានៅថៃ
× នាង Marian Rivera តារាភាពយន្តហ្វីលីពីន ដែលប្រជាជនខ្មែរស្គាល់ថា ម៉ារីម៉ា បានសុំទោសអ្នកគាំទ្រកម្ពុជា ក្រោយនាង ក្រោយបង្ហោះរូបនៅប្រាសាទអង្គរវត្ត តែសរសេរថា«When in Thailand» ទៅវិញ។ ជាមួយនឹងការសុំងភ័យទោស នាង ក៏កែតម្រូវសំណេររបស់ខ្លួនអមនឹងរូបថតនោះថា «Cambodia»វិញ។
តារាភាពយន្តហ្វីលីពីន នាង Marian Rivera ឬប្រជាជនខ្មែរស្គាល់ថា ម៉ារីម៉ា នៅថ្ងៃទី២០ សីហានេះ បានបង្ហោះរូបថតមួយសន្លឹកដែលនាងថតជាមួយស្វាមី នៅប្រាសាទអង្គរវត្ត ប៉ុន្តែនាងបែរជាសរសេរថា នៅប្រទេសថៃទៅវិញ។ នាង Marian Rivera បានសរសរថា «When in Thailand» ។
ជារូបថតដែល នាង Marian ស្លៀករ៉ូបវាលក្លៀកពណ៌សលាយរូបសត្វ ហើយស្វាមីនាង ក៏ពាក់អាវដៃវាលដូចគ្នា ព្រមទាំងមានរូបទង់ជាតិកម្ពុជាជាមួយនឹងពាក្យ CAMBODIAនៅពីក្រោម បិទបាំងដោយក្រមាក្រឡាល្អិតពណ៌សលាយខៀវដែលគេបង់កផង។
រូបភាពដែល នាង Marian Rivera បង្ហោះមុនកែតម្រូវ
ក្រោយទទួលបានការរិះគន់ កែតម្រូវយ៉ាងច្រើន ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា តារាភាពយន្តរូបនេះ បានលុបរូបនេះចេញពីទំព័រហ្វេសប៊ុក។ ប៉ុន្តែមិនប៉ុន្មាននាទីផង នាង Marian Rivera បានបង្ហោះរូបដដែលនេះម្តងទៀត ជាមួយកំហុសដូចដើម គឺនាងនៅតែសរសរថា «When in Thailand» ដដែល។ ក្រោយមកទើបនាងកែតម្រូវសំណេរមកសរសេរថា« Cambodia » ជាមួយនឹងការសុំអភ័យទោសពីអ្នកគាំទ្រកម្ពុជា ចំពោះកំហុសរបស់ខ្លួន នៅក្នុងប្រអប់យោបល់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com