COVID-19
ជាតិ
COVID-១៩៖ ជាសះស្បើយ៦នាក់ ខណៈគ្មានករណីថ្មី៧ថ្ងៃជាប់គ្នា
21, Aug 2020 , 8:57 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី២១ ខែសីហានេះ បានប្រកាសមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦នាក់ទៀត ខណៈនៅសល់តែ១៤នាក់ទៀតដែលកំពុងបន្តព្យាបាលនៅ មណ្ឌលសុខភាពចាក់អង្រែ១២នាក់ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំនួន២នាក់។ ថ្ងៃនេះ គ្មានករណីថ្មីនោះទេ។

 
បើតាមក្រសួងសុខាភិបាល បុរសទាំង៦នាក់ដែលជាសះស្បើយពីជំងឺកូវីដ-១៩ គឺជាបុរសអាយុ២៣ឆ្នាំ រស់នៅភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលធ្វើដំណើរមកពីប្រទេសកាតាកាលពីថ្ងៃទី៣១ ខែកក្កដា,បុរសអាយុ៥៧ឆ្នាំ នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលធ្វើដំណើរមកពីប្រទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣១ ខែកក្កដា, បុរសអាយុ២៣ឆ្នាំពីរនាក់ មានលំនៅនៅភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៣ ខែកក្កដាដូចគ្នា និងបុរសអាយុ២៧ឆ្នាំ នៅភូមិអំបិល ឃុំប៉ឹស១  ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៣ ខែកក្កដា។
 
គិតត្រឹមថ្ងៃទី២១ខែសីហា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៧៣នាក់ ដោយបានជាសះស្បើយវិញ២៥៩នាក់ ៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com