ជាតិ
រយៈពេល៥ថ្ងៃ មនុស្សជាង១៨ម៉ឺននាក់បានទៅលេងសៀមរាប
× សៀមរាប៖ រយៈពេល៥ថ្ងៃ នៃថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ សីហា ខេត្តសៀមរាប ទទួលបានទេសចរជាង១៨ម៉ឺននាក់។ សៀមរាប ក្នុងចំណោមទេសចរសរុបមាន ទេសចរបរទេសចំនួន ១,៨៦៨នាក់។ នេះបើតាមយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
លោក ង៉ូវ សេងកាក់ បានរៀបរាប់បន្ថែមក្នុងរបាយការណ៍ថា មានកម្មវិធីកម្សាន្តជាច្រើនត្រូវបានរៀបចំដើម្បីស្វាគមន៍ទេសចរមកកម្សាន្តនៅសៀមរាប នាអំឡុងថ្ងៃឈប់សម្រាកពេញមួយសប្ដាហ៍នេះ។
© រក្សាសិទ្ធិដោយ thmeythmey.com