ជាតិ
សុខភាព
អំឡុងពេល​ពោះធំ និង​ក្រោយ​សម្រាល តើ​ស្ត្រី​អាច​រួមភេទ​បាន​ឬទេ​?
21, Aug 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ រួមភេទ​អំឡុងពេល​ពពោះ និង​ក្រោយពេល​សម្រាល ជា​មន្ទិលសង្ស័យ​របស់​បុរស​និង​ស្ត្រី​ជាច្រើន​។ តើ​ការ​រួមភេទ​អំឡុង​ពពោះ ប៉ះពាល់​ដល់​សុខភាព​ស្ត្រី និង​ទារក​ក្នុង​ផ្ទៃ​ឬទេ ហើយ​ក្រោយ​សម្រាល​រយៈពេល​ប៉ុន្មាន​ទើប​ស្ត្រី​អាច​រួមភេទ​បាន​?



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូច​ទៅ​៖

 
​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​លើកឡើងថា អំឡុង​មាន​ផ្ទៃពោះ​ស្ត្រី​អាច​រួមភេទ​បាន​ធម្មតា ប៉ុន្តែ​កុំ​ញឹកញាប់​ពេក ពោលគឺ​អាច​១​សប្ដាហ៍​ឬ ២-៣​សប្ដាហ៍​ម្ដង​។ ប៉ុន្តែ បើ​ស្ត្រី​ធ្លាប់​រលូត​កូន ឬ​កូន​កើត​មិន​គ្រប់​ខែ ស្ត្រី​គួរ​ចៀសវាង​ព្រោះ​នៅពេល​ស្ត្រី​រួមភេទ វា​នឹង​ជំរុញ​ឱ្យ​ស្បូន​កន្ត្រាក់ អាច​ប្រឈម​នឹង​ការ​រលូត ឬ​កើតកូន​មិន​គ្រប់​ខែ​។​
 
​រីឯ ក្រោយពេល​សម្រាលកូន​រួច ស្ត្រី​អាច​រួមភេទ​បាន​ក្រោយ​រយៈពេល​៦​សប្ដាហ៍​។ បើតាម​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ប្រសិនបើ ស្ត្រី​រួមភេទ​មុន​រយៈពេល​៦​សប្ដាហ៍ ឬ​ឆាប់​ពេក នឹង​ធ្វើឱ្យ​ស្ត្រី​ឈឺ​លើ​ថ្នេរ និង​ឆាប់​មានកូន​ម្តងទៀត ដោយសារ​មិនបាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​ពន្យារកំណើត​។ ជាពិសេស ក្នុងករណី​ថ្នេរ​បស់​ស្ត្រី​មិនទាន់​សះ​នឹង​រហ​បួស វា​នឹង​នាំ​មេរោគ​ពីក្រោម​ចូលដល់​ក្នុង​ស្បូន អាច​បង្ក​ជា​ជំងឺ​រលាក​ថ្នេរ​ស្បូន និង​រលា​កដៃ​ស្បូន​ជាដើម​៕

Tag:
 ពោះធំ​
  សម្រាល​
 ​រួមភេទ​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com