ពីនេះ ពីនោះ
ក្រុមប្រឹក្សាជាតិភាសាខ្មែរឲ្យសរសេរ «Menu» ជាភាសាខ្មែរថា«ម៉ឺនុយ»
12, Jun 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋដែលតែងចូលហាងអាហារផ្សេងៗ មិនភ្លេចហៅ«Menu»ទេ រាល់ពេលចង់ពិសារម្ហូបអ្វីមួយ។ «Menu» ប្រើជាភាសាខ្មែរថា «ម៉ឺនុយ» គឺជាការកំណត់ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលមាននៅក្នុងសទ្ទានុក្រមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

 
«Menu» សរសេរជាភាសាអង់គ្លេស ដូចគ្នានឹងភាសាបារាំងដែរ។ «ម៉ឺនុយ»មានន័យថា បញ្ជីនៃជម្រើសទាំងឡាយដែលបង្ហាញលើអេក្រង់កុំព្យូទ័រ ក្នុងកម្មវិធីឧបករណ៍អេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់។ 
 
កន្លងមកក្រុមប្រឹក្សាជាតិភាសាខ្មែរបានសម្រួលពាក្យបរទេសជាច្រើន សម្រាប់ប្រែជាភាសាខ្មែរ ដើម្បីងាយស្រួលឲ្យមហាជនប្រើប្រាស់ឲ្យត្រឹមត្រូវ ដោយពាក្យទាំងនោះមានដូចជា សុសវែរ(Software) ស្គែន(Scan) អាក់សេស(Access) អាណាឡូក(Analog) អាប់ដេត(Update) ម៉ូនីទ័រ(Monitor)។ល៕  

© រក្សាសិទ្ធិដោយ thmeythmey.com