ពីនេះ ពីនោះ
«ជីរក្រសាំងទំហំ» ជាគ្រឿងកាត់ចម្អាប និងជាថ្នាំព្យាបាលជំងឺច្រើនមុខ
22, Aug 2020 , 9:29 am        
រូបភាព
«ជីរក្រសាំងទំហំ» មានក្លិនក្រអូបប្រហើរ ហើយគេនិយមប្រើសម្រាប់ជាបន្លែ ឬគ្រឿងកាត់ចម្អាប ដូចជាយកបរិភោគជាមួយពងទាកូនជាដើម។

 
បើយោងតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ដើម និងស្លឹក គេប្រើឆុងជាមួយទឹកក្ដៅ សម្រាប់ជួយបញ្ចុះទឹកនោម កាត់បន្ថយកម្ដៅ គ្រុនក្ដៅ បំបាត់ក្អួតចង្អោរ និងជំនួយដល់ការរំលាយអាហារ។ រីឯស្លឹក គេបុកយកទឹកសម្រាប់លាបស្រែង។ 
 
ជីរក្រសាំងទំហំ ជារុក្ខជាតិប្រភេទស្មៅរស់បានយូរឆ្នាំ មានដើមវារចេញ ឬត្រង់ថ្នាំង មានកម្ពស់៣០-៣៥សង់ទីម៉ែត្រ៕
 
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។

Tag:
 ជីរក្រសាំងទំហំ
© រក្សាសិទ្ធិដោយ thmeythmey.com