ពីនេះ ពីនោះ
«លំហ, លម្ហ, រំហ ឬរម្ហ»សរសេរបែបណាក៏ត្រឹមត្រូវដែរ
11, Jun 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យដែលអាចសរសេរបាន៤បែបផ្សេងគ្នា ហើយអត្ថន័យដូចគ្នានោះ គឺពាក្យ «លំហ» ស្មេរអាចសរសេរជា «លម្ហ ឬរំហ ឬរម្ហ» ក៏បាន គឺសុទ្ធតែត្រឹមត្រូវដូចគ្នា។ នេះបើយោងតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
ជាទូទៅស្មេរទម្លាប់សរសេរជា «លំហ» ជាជាង «លម្ហ» ជាព្យាង្គតម្រួត ឬ«រំហ» ឬ«រម្ហ» តែយ៉ាងណាមិញពាក្យទាំង៤នេះ មានន័យដូចគ្នានឹង ទីដែលវាលល្ហ, ឋានក្រោមជើងហោជាង ឬវិហារមុខដាច់ ដែលមើលពីដីទៅឃើញល្ហ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com