ជាតិ
មនុស្ស២១នាក់ស្លាប់ និង៧០នាក់របួស ព្រោះគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលឈប់សងចូលឆ្នាំ
22, Aug 2020 , 11:11 am        
រូបភាព
រូបតំណាង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ (រូបពីទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក)
រូបតំណាង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ (រូបពីទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក)
ភ្នំពេញ៖ មានមនុស្សចំនួន ២១នាក់បានបាត់បង់ជីវិត និង៧០នាក់ របួសធ្ងន់ និងស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ៥១ លើកនៅទូទាំងប្រទេស ក្នុងរយៈពេល៥ថ្ងៃ  នៃការឈប់សម្រាកសងចូលឆ្នាំ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

 
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ទាំង៥១លើកនេះ ក៏បានបណ្ដាលឲ្យម៉ូតូជិត៦០គ្រឿង និងរថយន្តតូចធំជិត៣០គ្រឿងខូចខាតដែរ។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ គឺការមិនគោរពសិទ្ធិគ្នាក្នុងពេលបើកបរ និងបើកបរក្នុងល្បឿនលឿន ការប្រជែងនៅតំបន់គ្រោះថ្នាក់ មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានជំនិះ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៕
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com