ជាតិ
ខេត្ត៥ ដែលស្រូបទាញទេសចរបានច្រើនជាងគេ នាថ្ងៃឈប់សងចូលឆ្នាំ
22, Aug 2020 , 10:59 pm        
រូបភាព
 ​រូបភាពពីក្រសួងទេសចរណ៍
​រូបភាពពីក្រសួងទេសចរណ៍
ភ្នំពេញ៖ មនុស្សជាង១.៤លាននាក់ បានដើរលេងកម្សាន្តនៅតាមទីតាំងទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជា នាអំឡុងឈប់សម្រាកសងចូលឆ្នាំ រយៈពេល៥ថ្ងៃ។ ក្នុងចំណោមរាជធានី-ខេត្តទាំងអស់ មានខេត្តចំនួន៥ ដែលមានទេសចរទៅកម្សាន្តច្រើនជាងគេ គឺសៀមរាប កំពត កែប បាត់ដំបង និងខេត្តព្រះសីហនុ។


យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សៀមរាបនៅតែជាគោលដៅទេសចរលំដាប់ទី១នៅកម្ពុជា ដែលបានទទួលលំហូរទេសចរជាង ២១ម៉ឺននាក់។ កំពត ស្ថិតនៅលេខរៀងទី ដែលមានទេសចរជាង១៨ម៉ឺននាក់ តាមពីក្រោយដោយខេត្តកែបដែលនៅក្បែរគ្នាជាមួយនឹងចំនួនទេសចរជាង១៤ម៉ឺននាក់។ ចំណែកបាត់ដំបង មានអ្នកទៅកម្សាន្តជាង១៣ម៉ឺននាក់ ខណៈខេត្តព្រះសីហនុ មានទេសចរជាង១១ម៉ឺននាក់។
 
ក្រៅពីខេត្តទាំង៥នេះ បណ្ដាខេត្តនៅភាគឦសានប្រទេស ក៏មានអ្នកដើរលេងច្រើនដែរ ក្នុងនោះមណ្ឌលគិរី ទទួលទេសចរបានជាង៤ម៉ឺននាក់ ខណៈរតនគិរី មានជាង៥ម៉ឺននាក់។  ឯខេត្តឆ្ងាយៗពីរាជធានីភ្នំពេញ ដូចជាបន្ទាយមានជ័យមានជាង២ម៉ឺននាក់,ឧត្តរមានជ័យមានជាង១ម៉ឺននាក់,ប៉ៃលិនមានជាង២ម៉ឺននាក់,ព្រះវិហារមានជាង៦ម៉ឺននាក់។ ដោយឡែកខេត្តស្វាយរៀង មានអ្នកដើរលេងតិចជាងគេ គឺតែជាង៤ពាន់ប៉ុណ្ណោះ៕
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com