ជាតិ
កូនទី២របស់នាដកោសល្យវដ្តី ព្រីង សាឃន ទទួលមរណភាព ក្រោយឪពុកលាចាកលោកបានជាង១ខែ
22, Aug 2020 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ អ្នកស្រី ព្រីង សុខាន់ណារិទ្ធ ដែលជាកូនទី២ របស់នាដកោសល្យវដ្តី ព្រីង សាឃន បានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែសីហានេះ ក្នុងវ័យ៥៣ឆ្នាំ ដោយរោគាពាធ។  អ្នកស្រី ព្រីង សុខាន់ណារិទ្ធ ក៏ជាគ្រូរបាំបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈដែរ។ ក្រសួងវប្បធម៌  បានប្រកាសពីដំណឹងមរណភាពនេះ។

 
តាមក្រសួងវប្បធម៌ សពអ្នកគ្រូ ណារិទ្ធ កំពុងកម្កល់រៀបចំពិធីបុណ្យ នៅគេហដ្ឋានដែលស្ថិតនៅផ្ទះលេខ ១១៩ ផ្លូវលេខ៣០ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពអ្នកគ្រូ ព្រីង សុខាន់ណារិទ្ធ នឹងត្រូវបូជានៅថ្ងៃចន្ទ ទី២២ សីហា នៅវត្តចាក់អង្រែក្រោម។ នេះបើតាមដំណឹងមរណភាព។ 
 
សូមជម្រាបថា មរណភាពរបស់ អ្នកគ្រូ ព្រីង សុខាន់ណារិទ្ធ គឺកើតឡើងតែជាង១ខែប៉ុណ្ណោះ ក្រោយលោកឪពុក បានលាចាលោក។ នាដកោសល្យវដ្តី ព្រីង សាឃន បានទទួលមរណភាព កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងអាយុ៨៣ឆ្នាំ ដោយជរាពាធ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com