COVID-19
ជាតិ
កម្ពុជាគ្មានករណីឆ្លងថ្មី៨ថ្ងៃជាប់គ្នា ខណៈអ្នកជំងឺនៅសល់១០នាក់
23, Aug 2020 , 9:47 am        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានប្រកាសថា ពុំមានករណីកូវីដ-១៩នោះឡើយ ដែលបើគិតទៅគឺរយៈពេល៨ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាគ្មានការឆ្លងថ្មី។ ទន្ទឹមនឹងនេះ ក៏មិនទាន់អ្នកសះស្បើយបន្ថែមទៀតដែរ។

 
តាមសេចក្ដីប្រកាសដដែល កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ២៧៣នាក់ ក្នុងនោះជាសះស្បើយចំនួន ២៦៣នាក់។ អ្នកជំងឺ១០នាក់ដែលនៅសល់សុទ្ធតែជាបុរស ហើយសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com