ជាតិ
សមត្ថកិច្ច បំផ្លាញបង្គាមានសារធាតុចាហួយ និងគីមី ជិត១០០គីឡូក្រាមដែលរកឃើញនៅផ្សារក្តាម
23, Aug 2020 , 2:59 pm        
រូបភាព
បង្គាដែលសមត្ថកិច្ចដកហូតបានពីផ្សារក្ដាម (រូបពីរដ្ឋបាលខេត្តកែប)
បង្គាដែលសមត្ថកិច្ចដកហូតបានពីផ្សារក្ដាម (រូបពីរដ្ឋបាលខេត្តកែប)
ភ្នំពេញ៖ សមត្ថកិច្ច បានបំផ្លាញចោលបង្គាដែលមានសារធាតុចាហួយ និងគីមី ជិត១០០គីឡូក្រាម ដែលរកឃើញលក់នៅផ្សារក្តាម ខេត្តកែប។ បង្គាទាំងនេះត្រូ វបានរកឃើញនៅក្នុងពេលដែលលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្រី្តជំនាញចុះពិនិត្យគុណភាពទំនិញនៅផ្សារក្ដាមក្រុងកែប កាលពីព្រឹកថ្ងៃទី២២ សីហា។ នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តកែប។


 
មន្រី្តជំនាញអះអាងថា នឹងបន្តស្វែងរកមុខសញ្ញាបន្ថែម និងមិនឲ្យមានឈ្មួញឆ្លៀតឱកាស លក់ទំនិញគ្មានគុណភាពនៅលើទីផ្សារខេត្តកែបទៀតឡើយ។ ទន្ទឹមនឹងនេះ  សមត្ថកិច្ចក៏បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នផលិតផលក្លែងក្លាយ និងចូលរួមសហការផ្ដល់ព័ត៌មានដល់សមត្ថកិច្ច បើសង្ស័យទីតាំងណាមួយ លក់ផលិតផលខុសច្បាប់ ដើម្បីទប់ស្កាត់ និងការពារសុខុមាលភាពពលរដ្ឋទាំងអស់គ្នា៕ 
 

Tag:
 បង្គា
© រក្សាសិទ្ធិដោយ thmeythmey.com