ពីនេះ ពីនោះ
សម្តេចព្រះសង្ឃរាជ ជួន ណាត ឲ្យហៅ«យន្តហោះ» មិនមែន«កប៉ាល់ហោះ»ទេ
24, Aug 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចព្រះសង្ឃរាជ ជួន ណាត មានសង្ឃដីកាថា ពាក្យ «យន្តហោះ» សម្រាប់ហៅតែ យានអវកាស សម្រាប់ហោះហើរលើអាកាសតែប៉ុណ្ណោះ មិនមែនហៅ «កប៉ាល់ហោះ» ដូចនឹងយន្តហោះបានឡើយ។


ដើម្បីឲ្យជ្រាបកាន់តែច្បាស់ សូមតាមដានស្តាប់ការបកសា្រយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដូចតទៅ៖ 



 
តាមសង្ឃដីការបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «យន្តហោះ» សម្គាល់លើ ឧទ្ធម្ភាគចក្រ ឬយានអវកាស ដែលធ្វើដំណើរតាមផ្លូវអាកាស។ សម្រាប់ «កប៉ាល់ហោះ» ក៏មិនមែនបញ្ជាក់ថា កប៉ាល់ចេះហោះនោះដែរ។ «កប៉ាល់» ជាពាក្យកម្ចីពីឥណ្ឌា មានន័យថា នាវាវិសេសមានកម្លាំងលឿនទៅដោយចំហាយទឹក និងភ្លើង។   កប៉ាល់ ក៏មានន័យម្យ៉ាងទៀតថា ជាកាណូត ឡុងបុត ឬទូក សម្រាប់ធ្វើដំណើរតាមផ្លូវទឹកផងដែរ។ តែបើគេអានថា កប៉ាល់ហោះ ដូច្នេះមានន័យថា កាណូត ឡុងបុត ឬទូក ទាំងនោះហោះហើយ។ 
 
ចំពោះពាក្យខ្មែរវិញ ក៏មានពាក្យ «សំប៉ាន» ឬ«សំពៅ»  សម្រាប់ធ្វើជាជំនិះតាមផ្លូវទឹកផងដែរ។ សំប៉ាន ឬសំពៅ ជាយូរលង់មកហើយ ពួកឈ្មួញសមុទ្រគ្រប់ប្រទេស តែងប្រើពាក្យទាំងនេះ ជំនួសឲ្យគ្រឿងជំនិះសម្រាប់ផ្ទុកដឹកនាំទំនិញចេញចូល។ នេះបើយោងតាមការបញ្ជាក់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត៕
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com