កីឡាអន្តរជាតិ
អន្តរជាតិ
បើកឆាករដូវកាលថ្មី Liverpool ប៉ះក្រុមចំណូលថ្មី Leeds ខណៈ Man Utd និង Man City ពន្យារពេលប្រកួតដូចគ្នា
23, Aug 2020 , 10:59 pm        
រូបភាព
ម្ចាស់ជើងឯក Liverpool នឹងត្រូវជួប Leeds United ម្ចាស់ជើងឯក Championship ក្នុងការប្រកួតបើកឆាកក្របខណ្ឌ Premier League រដូវកាលថ្មី ២០២០-២១ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។ Manchester United និង Manchester City ត្រូវពន្យារពេលប្រកួតបើកឆាករៀងខ្លួន។


 
Manchester United ដែលត្រូវធ្វើដំណើរទៅជួប Burnley និង Manchester City ប៉ះAston Villa សុទ្ធតែត្រូវពន្យារពេលប្រកួតបើកឆាកដូចគ្នា។ ការប្រកួតទាំងពីរនេះនឹងមិនត្រូវបានលេងនៅចុងសប្តាហ៍បើកឆាក ដើម្បីអនុញ្ញាតិឲ្យក្រុមបិសាចក្រហម និងមេឃខៀវ សម្រាករយៈពេល ៣០ ថ្ងៃគិតចាប់ពីក្រុមក្នុងក្រុង Manchester ទាំងពីរ បរាជ័យនៅវគ្គ៤ក្រុម Europa League និង ៨ក្រុម Champions League រៀងៗខ្លួន។
 
Fulham ដែលឈ្នះការប្រកួតជម្រុះ play-off នឹងត្រូវទទួលក្រុម Arsenal ខណៈ West Bromwich Albion ដែលទើបត្រឡប់ពីក្របខណ្ឌទីពីរ ត្រូវទៅសួរសុខទុក្ខរបស់ Leicester City ដល់ផ្ទះសម្រាប់ជំនួបបើកឆាកក្របខណ្ឌកំពូលអង់គ្លេស។
 
ចំណែកឯការប្រកួតបើកឆាករបស់ Chelsea និង Wolverhampton Wanderers គ្រោងធ្វើឡើងនៅរាត្រីថ្ងៃទី១៤ ខែកញ្ញា បន្ទាប់ពីក្រុមទាំងពីរធ្លាក់ចេញពីក្របខណ្ឌអឺរ៉ុបនៅវគ្គ១៦ក្រុម Champions League និង៨ក្រុម Europa League។ Chelsea ត្រូវប៉ះ Brighton ឯ Wolves ទៅជួពក្រុម Sheffield United។
 
ការប្រកួតបើកឆាកដែលធ្វើឡើងនៅចុងសប្តាហ៍ថ្ងៃទី១២ ខែសីហា ផ្សេងទៀត រួមមាន Crystal Palace ប៉ះ Southampton, Tottenham Hotspur ជួប Everton និង West Ham United ទទួលភ្ញៀវ Newcastle United។ 
 
ការប្រកួតទាំងអស់សម្រាប់រដូវកាលថ្មី ២០២០-២១ ក្នុងក្របខណ្ឌកំពូលអង់គ្លេស នៅតែត្រូវធ្វើឡើងដោយបិទទ្វារកីឡដ្ឋានដដែល ដើម្បីការពារពីជំងឺរាតត្បាតសកល COVID-19៕
ជំនួបបើកឆាកដែលធ្វើឡើងនៅថ្ងៃទី១២ សីហា៖
 
Crystal Palace v Southampton 
Fulham v Arsenal 
Liverpool v Leeds United 
Tottenham Hotspur v Everton 
West Bromwich Albion v Leicester City 
West Ham United v Newcastle United 
 
ជំនួបនៅថ្ងៃទី១៤ សីហា
 
Brighton v Chelsea 
Sheffield United v Wolves
 
ជំនួបដែលត្រូវលើកពេល
 
Burnley v Manchester United 
Manchester City v Aston Villa 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com