ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! អ័រម៉ូន Estrogen ឡើង​ខ្ពស់ គួរ​ព្យាយាម​ញ៊ាំ​អាហារ​ទាំងនេះ​
24, Aug 2020 , 6:59 pm        
រូបភាព
​តើ​អ្នក​កំពុង​ជួប​បញ្ហា​កម្រិត​នៃ​អ័រម៉ូន estrogen ឡើង​ខ្ពស់​មែន​ទេ​?  កម្រិត​នៃ​អ័រម៉ូន estrogen ឡើង​ខ្ពស់​ខុសធម្មតា​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងទៀត​គួរឱ្យ​ព្រួយបារម្ភ​។ ក្រៅពី​ការប្រើប្រាស់​ថ្នាំ អ្នក​ក៏​អាច​រក្សា​កម្រិត​ធម្មតា​នៃ​អ័រម៉ូន estrogen តាមរយៈ​របប​អាហារ​ផងដែរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹង​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​កាត់បន្ថយ​កម្រិត​នៃ​អ័រម៉ូន estrogen ៖

 
១. បន្លែ​ប្រភេទ Cruciferous
 
​រួមមាន​ស្ពៃក្ដោប ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ ពន្លក​ផ្កា​ស្ពៃ និង​ផ្កា​ខាត់ណា​ជាដើម​សុទ្ធ​តែមាន​ផ្ទុក​សមាសធាតុ sulfur ក៏ដូចជា indole-3-carbinol ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​អ័រម៉ូន estrogen បាន​យ៉ាង​ប្រសើរ​។​
 
២. ផ្លែ​បឺ​រ​
 
​ផ្លែ​បឺ​រ គឺមាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដែល​អាចជួយ​ក្នុងការ​ផលិត​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ចាំបាច់​នៅពេល​សំយោគ​អ័រម៉ូន​។ ហើយ​ការ​សំយោគ​អ័រម៉ូន គឺ​ជួយ​ធ្វើអោយ​ចរន្តឈាម​រត់​មាន​ភាពល្អប្រសើរ ព្រមទាំង​កម្រិត​ការបញ្ចេញ​អ័រម៉ូន​ផ្សេងៗ​។ លើសពីនេះទៅទៀត ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន E អាស៊ីត​ហ្វូ​លិ​ក ជាតិ​ស​សៃ ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន B ដែល​ចាំបាច់​ក្នុងការ​គ្រប់គ្រង​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន​ផងដែរ​។​
 
៣. ផ្លែ​ប៉ោម​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​! ក្រៅពី​ជួយ​កាត់បន្ថយ​កម្រិត​នៃ​អ័រម៉ូន estrogen ហើយ​នោះ ការទទួល​ទាន​ផ្លែ​ប៉ោម​ក៏​ទប់ស្កាត់​ការ​ស្រូបយក​ផងដែរ​។​
 
៤. ត្រី​សាល​ម៉ុ​ន​
 
​ត្រី​សាល​ម៉ុ​ន​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​បេះដូង​និង​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ឥទ្ធិពល​ល្អប្រសើរ​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ​អ័រម៉ូន​ផងដែរ​។ ត្រី​សាល​ម៉ុ​ន​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ចាំបាច់​ណាស់​ក្នុង​ដំណើរការ​សំយោគ​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​អ័រម៉ូន​។​
 
៥. ការ៉ុត​
 
​មាន​ផ្ទុក​សារធាតុ beta-carotene ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​ដែល​បង្កឡើង​ដោយសារ​កម្រិត​នៃ​អ័រម៉ូន estrogen ខ្ពស់​ខុសធម្មតា​។​
 
៦. គ្រាប់ល្ង​
 
​ជា​ប្រភព​នៃ​សារធាតុ lignans ដែល​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន estrogen ក្នុង​រាងកាយ​។ ដូច្នេះ​កុំ​រួមបញ្ចូល​គ្រាប់ល្ង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៧. សណ្ដែកសៀង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ phytoestrogens ដែល​ជួយ​រារាំង​ការផលិត​អ័រម៉ូន estrogens របស់​រាងកាយ​។​
 
៨.​បន្លែ​បៃតង​
 
​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដូចជា​បន្លែ​បៃតង​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​រក្សា​តុល្យភាព​អ័រម៉ូន​។ ហើយក៏​ព្រោះតែ​វា​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ព្រមទាំង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​បន្ថយ​ស្ត្រេ​ស ការទទួល​ទាន​បន្លែ​បៃតង​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​អ័រម៉ូន cortisol និង​តុល្យភាព​នៃ​អ័រម៉ូន estrogen៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com