ពីនេះ ពីនោះ
សុខភាព
កុំ​ទាន់​បោះចោល​! “​សំបក​ដំឡូងបារាំង​” អាច​ផ្ដល់​ផល​ល្អៗ​ទាំងនេះ​ចំពោះ​សម្រស់​
25, Aug 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​ដំឡូងបារាំង​និង​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​អាហារ​មើម​នេះ​ចំពោះ​សុខភាព​។ ប៉ុន្តែ​ទោះបីជា​ឧស្សាហ៍​ទទួលទាន​ញឹកញាប់​ប៉ុណ្ណា​ក៏ដោយ ក៏​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ពី​ផល​ល្អ​នៃ​សំបក​ដំឡូងបារាំង​ចំពោះ​សក់​និង​ស្បែក​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ប្រើប្រាស់​សំបក​ដំឡូងបារាំង​ពង្រឹង​សក់ ហើយ​ធ្វើឱ្យ​ស្បែក​ស​ស្អាត​ជាង​មុន ៖

 
១. សម្រាប់​ស្បែក​កាន់តែ​ស​ជាង​មុន​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ចិត​សំបក​ដំឡូងបារាំង​សិន បន្ទាប់មក​ដុស​ផ្នែក​ខាង​ក្នុងនៃ​សំបក​ដំឡូងបារាំង​លើ​ស្បែក​។ ត្រូវ​ប្រាកដថា​សំបក​ដំឡូង​នៅ​ស្រ​ស់មានជាតិ​សំណើម​។ អ្នក​អាច​បន្ថែម​ទឹកក្រូច​ឆ្មារ​បន្តិច​លើ​សំបក​ដំឡូងបារាំង​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​។ ទុកចោល​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ស្បែ​កមុខ​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ជាប្រចាំ​រហូតដល់​ទទួល​បាន​លទ្ធផល​គាប់ចិត្ត​។​
 
២. សម្រាប់​ពង្រឹង​សុខភាព​សក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​សំបក​ដំឡូងបារាំង​ឱ្យ​ម៉ដ្ឋ​។ បន្ទាប់មក​ពូត​យក​ទឹក រួច​លាបទឹក​ដំឡូងបារាំង​ស្រស់​លើ​ស្បែកក្បាល​។ ម៉ាស្សា​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ៥ នាទី និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​ទៀត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៣. សម្រាប់​ដោះស្រាយ​បញ្ហា​សក់ស្កូវ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ស្ងោរ​សំបក​ដំឡូងបារាំង រួច​ត្រង​យក​ទឹក​។ ក្រោយពេល​កក់សក់ ចូរ​លាង​សម្អាត​សក់​ជាមួយ​ទឹក​ដំឡូងបារាំង​ដែល​បាន​ត្រងនោះ​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com