ជាតិ
រថយន្ត
ផលិត​តាំងពី​ឆ្នាំ​១៩៣៦ តែ​ឡាន Mercedes-Benz ប្រភេទ​W136 ម៉ូ​ឌែ​ល 170V នៅតែ​អាច​ជិះ​បាន​
16, Nov 2020 , 8:39 pm        
រូបភាព
​ហាង​លក់​ឡាន HBH បាន​នាំ​រថយន្ដ​ម៉ាក MERCEDES-BENZ ប្រភេទ W136 ម៉ូ​ឌែ​ល 170V ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​។ MERCEDES-BENZ W136 ពណ៌​ផ្ទៃមេឃ​នេះ ត្រូវបាន​ផលិត​ឆ្នាំ​១៩៣៦ ប៉ុន្តែ​នៅតែ​វា​អាច​ជិះ​បាន​ធម្មតា​។ ខាងក្នុង​នៃ​រថយន្ត មាន​បំពាក់​ឈើ​នៅ​ផ្នែក​ខ្លះ ឯ​ទ្វារ​ខាងមុខ ត្រូវ​បើក​ពីមុខ​ទៅក្រោយ ផ្ទុយ​ពី​រថយន្ដ​បច្ចុប្បន្ន​។ ឡាន MERCEDES-BENZ W136 គ្រប់​ម៉ូ​ឌែ​ល (​ម៉ូ​ឌែ​ល 170V ម៉ូ​ឌែ​ល 170S និង​មូ​ឌែ​ល 170D) ត្រូវបាន​ផលិត​នៅ​ប្រទេស​អាឡឺម៉ង់ ពី​ឆ្នាំ​១៩៣៦ ដល់​ឆ្នាំ​១៩៥៣​។

 
​សូម​ទស្សនា​វីដេអូ និង​រូបរាង​នៃ​រថយន្ត Mercedes-Benz ប្រភេទ​W136 ម៉ូ​ឌែ​ល 170V ដ៏​បុរាណ​នេះ​៖








Tag:
 យានយន្ត​
 ​រថយន្ត​
 Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com