សហព័ន្ធ​ពិន័យ​កីឡាករ ណៃ សា​រ៉ា​វ័យ មិន​ឲ្យ​ពាក់ព័ន្ធ​កីឡា​វាយ​កូនឃ្លី​តុ រីឯ ឡាយ ភក្តី ព្យួរ​មួយឆ្នាំ​
កីឡាជាតិ
ជាតិ
សហព័ន្ធ​ពិន័យ​កីឡាករ ណៃ សា​រ៉ា​វ័យ មិន​ឲ្យ​ពាក់ព័ន្ធ​កីឡា​វាយ​កូនឃ្លី​តុ រីឯ ឡាយ ភក្តី ព្យួរ​មួយឆ្នាំ​
24, Aug 2020 , 3:03 pm        
រូបភាព
(រូបពីស្តាំ)លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ កីឡាករ ឡាយ ភក្តី និង ណៃ សារ៉ាវ័យ
(រូបពីស្តាំ)លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ កីឡាករ ឡាយ ភក្តី និង ណៃ សារ៉ាវ័យ
​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បានសម្រេច​ពិន័យ​កីឡាករ ណៃ សា​រ៉ា​វ័យ មិន​ឲ្យ​ពាក់ព័ន្ធ​រាល់​សកម្មភាព​កីឡាវាយកូនឃ្លីលើតុ ចំណែក​កីឡាករ ឡាយ ភក្តី ត្រូវបាន​ព្យួរ​មិន​ឲ្យ​ចូលរួម​ការប្រកួត​លក្ខ​ណៈ​ជាតិ និង​អន្តរជាតិ​នានា​រយៈពេល​មួយឆ្នាំ​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​សហ​ព័ន្ធ​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ ដែល​សារព័ត៌មាន​ថ្មីៗ​ទើប​ទទួលបាន​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​។

 
​ប៉ុន្តែ​សេចក្តីសម្រេច ដែល​ចុះហត្ថលេខា​ដោយ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា មិនបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​ពាក់ព័ន្ធ​ការពិន័យ​នេះនោះ​ទេ គ្រាន់តែ​អះអាងថា កីឡាករ​ទាំង​ពីររូប​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ផ្ទុយ​ពី​ក្រមសីលធម៌ និង​វិន័យ​របស់​សហព័ន្ធ​។ 
 
​សេចក្តីសម្រេច​ខាងលើ​បាន​អះអាងថា មុន​សម្រេច​ដាក់ពិន័យ​កីឡាករ​ទាំងពីរ​រូបនេះ​សហព័ន្ធ​បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិរ​បស់​សហព័ន្ធ​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០៕ 

Tag:
 វាយ​កូនឃ្លី​លើ​តុ​
  ណៃ សា​រ៉ា​វ័យ​
  ឡាយ ភក្តី
© រក្សាសិទ្ធិដោយ thmeythmey.com