ជាតិ
សមាគម​សប្បុរសធម៌​កម្ពុជា បារាំង បង្កើតឡើង​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​គ្មាន​ទីពឹង​
25, Aug 2020 , 7:59 am        
រូបភាព
​​ភ្នំពេញ​៖ ទោះបីជា សមាគម ឬ​អង្គការ​ផ្ដល់ជំនួយ​មាន​ច្រើន​នៅ​កម្ពុជា តែ​លោក សុខ នី​កូ​ឡា នៅតែ​បង្កើត​សមាគម​សប្បុរសធម៌​កម្ពុជា បារាំង ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រីក្រ ពិសេស​មនុស្ស​ចាស់ជរា អាយុ​ពី​៧០​ឆ្នាំ ដែល​ខ្វះខាត និង​គ្មាន​ទីពឹង​បង្អែក​។ សមាគម​នេះ បង្កើតឡើងបាន​រយៈពេល​ជិត​១​ឆ្នាំ តាំងពី​ឆ្នាំ​២០១៩ ដោយ​ផ្ដល់ជូន​ពលរដ្ឋ​ក្រីក្រ និង​មនុស្ស​ចាស់ជរា ជា​គ្រឿង​បរិភោគ និង​ឧបភោគ​ដល់ផ្ទះ​ពួកគេ​។​សមាគម ទទួលបាន​ជំនួយ​ពី​ប្រទេស​បារាំង និង​កម្ពុជា​។ តាមរយៈ​សមាគម​នេះ លោក សុខ នី​កូ​ឡា មាន​គម្រោង​បង្កើត​កន្លែង​ពិនិត្យ​ជំងឺ ដែល​នឹងមាន​ដល់​មនុស្ស​ចាស់ជរា និង​ជនក្រីក្រ​ផងដែរ​។ លោក នី​កូ​ឡា បានលើកឡើង​ដូច្នេះ​ថា នៅពេល​កន្លែង​ពិនិត្យ​ជំងឺ​សាងសង់​រួច នឹងមាន​គ្រូពេទ្យ​ជនជាតិ​បារាំង​មក​ពិនិត្យ​ផងដែរ​។ ក្រៅពីនោះ លោក ក៏មាន​គម្រោង​បង្កើត​សាលាបង្រៀន​ភាសា អង់គ្លេស បារាំង និង​ចិន ដល់​ពលរដ្ឋ​ខ្មែរ​ផងដែរ​៕




​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង នាយ​យ៉ាន អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក សុខ នី​កូ​ឡា ខាងក្រោម​ដូចតទៅ​៖ 


Tag:
 សមាគម​
© រក្សាសិទ្ធិដោយ thmeythmey.com