ពីនេះ ពីនោះ
«​ស្តុក​» ជើង «​ត​» ខុសពី «​ស្ដុក​» ជើង «​ដ​»
25, Aug 2020 , 7:29 am        
រូបភាព
​នៅក្នុង​ភាសា​ខ្មែរ​មាន​លក្ខណៈពិសេស​ត្រង់​ថា ជើងព្យញ្ជនៈ​«​ត​»​សរសេរ​ដូចគ្នា​នឹង​ជើងព្យញ្ជនៈ​«​ដ​» ដែរ​។ ដោយឡែក​ជើងព្យញ្ជនៈ​ដទៃទៀត​សរសេរ​ខុសគ្នា​ដែល​មិន​បង្កលក្ខណៈ​ពិបាក​ចាំ​នោះទេ​។

 
​ពាក្យ​ដែល​សរសេរ​ដោយ​ជើងព្យញ្ជនៈ​«​ត​»​ផង និង​ជើងព្យញ្ជនៈ​«​ដ​»​ផង នោះ​មាន​ពាក្យ «​ស្តុក​»​។ «​ស្តុក​»​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ត​» មានន័យ​ខុសពី​ជើងព្យញ្ជនៈ​«​ដ​»​។ «​ស្តុក​»​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ត​» មានន័យថា ចំនួន​ទំនិញ​ដែល​តម្កល់ទុក​បម្រុង​លក់​,​គំនរ​ទំនិញ​ផ្សេងៗ ដែល​នៅសល់ តម្កល់ទុក​ក្នុង​ឃ្លាំង​,​ក្នុង​ផ្សារ​។ «​ស្តុក​»​សរសេរ​ជា​ភាសា​អង់គ្លេស Stock​។ 
 
​ចំពោះ​«​ស្ដុក​»​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ដ​»​មាន​ថ្នាក់​ពាក្យ​ជា​គុណសព្ទ មានន័យថា ដែលមាន​ទំហំ មាន​ទម្ងន់ មាន​កម្រាស់​មាំមួន ឬ​ក្រាស់​ក្រួ​ន​, ទ្រុប​ទ្រុល ។ «​ស្តុក​» ប្រើ​ជាមួយ​ពាក្យ​«​ស្តម្ភ​» ក្លាយជា​ពាក្យ ស្តុកស្តម្ភ អ្នក​ដែលមាន​ទ្រព្យ​ច្រើន​។ 
 
​មាន​ពាក្យ​ដទៃទៀត​ដែល​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ត​»​ផង និង​ជើងព្យញ្ជនៈ​«​ដ​»​ផង នោះ​មាន​ពាក្យ «​ផ្តិល​»​។ «​ផ្តិល​»​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ត​» មានន័យថា គម្រប មាន​ជើង ឬ​ឥត​គម្រប​ឥត​ជើង ដែល​ធ្វើ​ដោយ​លោហជាតិ​ផ្សេងៗ​មានដូចជា​ស្ពាន់ លង់ហិន ឬ​ប្រា​ក់មាស សម្រាប់​ដងទឹក ឬ​ដាក់​ទឹក​ប្រើប្រាស់​។ ចំណែក​«​ផ្តិល​»​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ដ​» ដែល​ប្រើ​ជាមួយនឹង​ពាក្យ​«​ផ្តាច់​» ដោយ​អាន​ថា​ផ្តិល​ផ្តាច់​ក៏បាន ឬ​ផ្តាច់ផ្តិល​ក៏បាន មានន័យថា ធ្វើ​ឲ្យ​ដាច់​,​ឲ្យ​កំបុត​,​ឲ្យ​ផុត លែងមាន​តទៅទៀត​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com