ជាតិ
តារាល្បីៗ
ថោ​ន ហៅ ខេ​ម ទៅ​ដោះស្រាយ​រឿង​កិច្ចសន្យា​
25, Aug 2020 , 9:33 am        
រូបភាព
លោក ប៉ុន សុណារិន ហៅ ខេម (រូប​ពីហ្វេសប៊ុក Khem ខេម
លោក ប៉ុន សុណារិន ហៅ ខេម (រូប​ពីហ្វេសប៊ុក Khem ខេម
​ភ្នំពេញ​៖ ផលិតកម្ម​ទីក្រុង​ភាពយន្ត​(​ថោ​ន​) បានចេញ​សេចក្ដីជូនដំណឹង​មួយ​ក្នុង​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ដោយ​តម្រូវឱ្យ​លោក ប៉ុន សុ​ណារិន ហៅ ខេ​ម ទៅ​ដោះស្រាយ​ជាមួយ​ផលិតកម្ម នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ។​


​ផលិតកម្ម​ថោ​ន បានបញ្ជាក់​ក្នុង​សេចក្ដីជូនដំណឹង​របស់​ខ្លួន​ថា ម្ចាស់​បទ «​ឈាម​លោកឪពុក​» កំពុង​ជាប់កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ខ្លួន​នៅឡើយ ដោយ​កិច្ចសន្យា​នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​លោក ខេ​ម បែរជា​ទៅ​ច្រៀង​ឱ្យ​ផលិតកម្ម​ផ្សេង​ទៅវិញ​។​
 
​លោក ខេ​ម ដែលមាន​ឈ្មោះ​ដើម​ថា ប៉ុន សុ​ណារិន សុំ​មិន​បកស្រាយ​លើ​ករណី​ដែល​ផលិតកម្ម​ទីក្រុង​ភាពយន្ត​(​ថោ​ន​) អញ្ជើញលោក​ឱ្យទៅ​ដោះស្រាយ​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​ឡើយ​។​

«​ខ្ញុំ​សុំ​មិន​ធ្វើការ​បកស្រាយ​ទេ ព្រោះ​ខ្ញុំ​កំពុង​ជាប់​ប្រជុំ​»​។ នេះ​គឺជា​ការឆ្លើយតប​យ៉ាងខ្លី​របស់លោក ខេ​ម មកកាន់​សារព័ត៌មាន​ថ្មីៗ​។​
 
​ប៉ុន្តែ​លោក ខេ​ម បាន​សរសេរ​រៀបរាប់​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា លោក​បានដាក់​ពាក្យ​លាឈប់​ពី​ការងារ​ចម្រៀង​នៅ​ផលិតកម្ម​ទីក្រុង​ភាពយន្ត​ត្រឹមត្រូវ មុននឹង​លោក​ចាកចេញ ស្រាប់តែ​ម្ចាស់​ផលិតកម្ម​បែរជា​ថា​នៅជាប់​កុងត្រា​ទៅវិញ​។​
 
​គួរ​រំឭក​ផងដែរ​ថា នៅក្នុង​ឆ្នាំ​២០១០ លោក​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថោ​ន​) ហើយ​លោក​ក៏​ចាប់ផ្ដើម​មានកេរ្ដិ៍ឈ្មោះ​បោះ​សំឡេង​កាន់តែខ្លាំង ៕ 
 

Tag:
 សិល្បៈ​
 ​ខេ​ម​
  ចម្រៀង​
 ​តារា​
 
© រក្សាសិទ្ធិដោយ thmeythmey.com