ជាតិ
ពីនេះ ពីនោះ
សកម្មភាព​ក្រុមការងារ​ថ្មីៗ​នៃ​កម្មវិធី​«​អង្គរ និង​លើសពីនេះ​»!
25, Aug 2020 , 10:52 am        
រូបភាព
​សៀមរាប​៖ អង្គរ និង​លើសពីនេះ​…! នេះ គឺជា​កម្មវិធី​ថ្មី​មួយទៀត​ដែល​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​(Thmeythmey) ចាប់ផ្តើម​នៅថ្ងៃនេះ​(២៥​ខែសីហា​ឆ្នាំ​២០២០)​។ អង្គរ និង​លើសពីនេះ​…! គឺជា​កម្មវិធី​ផ្តោត​ជាពិសេស​ទៅលើ​តម្លៃ​ប្រាង្គ​ប្រាសាទ​, វប្បធម៌​, ប្រពៃណី​, ធម្មជាតិ​(​សត្វ និង​ព្រៃ​), បុរាណ​ស្ថាន​, តំបន់​ប្រវត្តិសាស្ត្រ​, ម្ហូបអាហារ​, សម្លៀកបំពាក់​។​ល​។​ដែល​ស្ថិតនៅក្នុង​ខេត្តសៀមរាប​និយាយ​ជារួម និង​និយាយ​ដោយឡែក​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey ដោយ​មានការ​ការផ្តួចផ្តើម​គំនិត និង​យល់ព្រម​សហការ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ព្យាយាម​ផលិត​ឯកសារ​វីដេអូ​ប្រវត្តិសាស្ត្រ​ទាក់ទង​ទៅនឹង​តំបន់​អង្គរ​បន្ថែមទៀត​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន​។ ឯកសារ​វីដេអូ​នេះ​អាច​នឹង​ឡើងជា​ពីរ​ភាសា​៖ ខ្មែរ និង អង់គ្លេស​។

 
​ខេត្តសៀមរាប ទីក្រុង​អង្គរ ឬ​ទីក្រុង​ប្រាសាទ គឺជា​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក​។ លក្ខណៈពិសេស​របស់រ​មណី​យ​ដ្ឋា​ន​អង្គរ និង​ឧទ្យាន​អង្គរ គឺមាន​វត្ត​មាននៃ​ជីវិត​រមណីយដ្ឋាន និង​ជីវិត​មនុស្ស​រស់នៅ​ជាមួយគ្នា​។ នៅលើ​ពិភពលោក រមណីយដ្ឋាន​ទេសចរណ៍​ភាគច្រើន​មិនមាន​វត្តមាន​មនុស្ស​រស់នៅ​ក្បែរ​ទេ​។ 
 
​ដោយ​យល់ឃើញ​ពី​តម្លៃ​ដ៏​មហិមា​នៃ​រមណីយដ្ឋាន​អង្គរ​-​ឧទ្យាន​អង្គរ  និង​កង្វះខាត​ខ្លះៗ​នៃ​ដំណើរការ​ចងក្រង​ឯកសារ​មួយចំនួន​ផងដែរ​នោះ​(​ឯកសារ​មួយចំនួនធំ​បាន​ចងក្រង​ហើយ​), សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey បានសម្រេច​ចិត្ត​បង្កើត​កម្មវិធី​«​អង្គរ និង​លើសពីនេះ​…!»​ដើម្បី​ចូលរួមចំណែក​ផលិត​ឯកសារ​ប្រវត្តិសាស្ត្រ​មួយចំនួន​បន្ថែមទៀត​នៅតាម​ប្រាង្គ​ប្រាសាទ​នានា​នៅតាម​រមណីយដ្ឋាន និង​ឧទ្យាន​អង្គរ​ក្នុង​ខេត្តសៀមរាប​។ ចង់ក្រង អភិរក្ស និង​ផ្សព្វផ្សាយ​។ ឯកសារ​វីដេអូ​ផ្លូវការ​នឹងត្រូវ​ចាក់ផ្សាយ​ក្នុង​រយៈពេល​២​ខែ​ខាងមុខនេះ​៕ 
 
​សារព័ត៌មាន​ថ្មីៗ​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន COCA-COLA Cambodia, ក្រុមហ៊ុន Mercedes-Benz Cambodia និង​ស​ណ្នា​គារ Vitroth’s ដែល​ជួយឧបត្ថម្ភ​កម្មវិធី​
 
​អង្គរ និង​លើសពីនេះ​…! 


















© រក្សាសិទ្ធិដោយ thmeythmey.com