ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ក្រុមការងារបន្តសម្ភាសអ្នកជំនាញក្នុងកម្មវិធី៖«អង្គរ និងលើសពីនេះ»!
25, Aug 2020 ,
10:30 pm
រូបភាព
×
ដោយ:
ថ្មីៗ
សៀមរាប៖ អង្គរ និងលើសពីនេះ…! នេះ គឺជាកម្មវិធីថ្មីមួយទៀតដែលសារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey) ចាប់ផ្តើមនៅថ្ងៃនេះ(២៥ខែសីហាឆ្នាំ២០២០)។ ក្រុមការនៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបន្តជួបសម្ភាសអ្នកជំនាញក្នុងកម្មវិធី៖ អង្គរ និងលើសពីនេះ...!
អង្គរ និងលើសពីនេះ…! គឺជាកម្មវិធីផ្តោតជាពិសេសទៅលើតម្លៃប្រាង្គប្រាសាទ, វប្បធម៌, ប្រពៃណី, ធម្មជាតិ(សត្វ និងព្រៃ), បុរាណស្ថាន, តំបន់ប្រវត្តិសាស្ត្រ, ម្ហូបអាហារ, សម្លៀកបំពាក់។ល។ដែលស្ថិតនៅក្នុងខេត្តសៀមរាបនិយាយជារួម និងនិយាយដោយឡែកនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ សារព័ត៌មានអេឡិចត្រូនិក Thmeythmey ដោយមានការការផ្តួចផ្តើមគំនិត និងយល់ព្រមសហការដោយអាជ្ញាធរជាតិអប្សរា នឹងព្យាយាមផលិតឯកសារវីដេអូប្រវត្តិសាស្ត្រទាក់ទងទៅនឹងតំបន់អង្គរបន្ថែមទៀតទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ឯកសារវីដេអូនេះអាចនឹងឡើងជាពីរភាសា៖ ខ្មែរ និង អង់គ្លេស។
ដោយយល់ឃើញពីតម្លៃដ៏មហិមានៃរមណីយដ្ឋានអង្គរ-ឧទ្យានអង្គរ និងកង្វះខាតខ្លះៗនៃដំណើរការចងក្រងឯកសារមួយចំនួនផងដែរនោះ(ឯកសារមួយចំនួនធំបានចងក្រងហើយ), សារព័ត៌មានអេឡិចត្រូនិក Thmeythmey បានសម្រេចចិត្តបង្កើតកម្មវិធី«អង្គរ និងលើសពីនេះ…!»ដើម្បីចូលរួមចំណែកផលិតឯកសារប្រវត្តិសាស្ត្រមួយចំនួនបន្ថែមទៀតនៅតាមប្រាង្គប្រាសាទនានានៅតាមរមណីយដ្ឋាន និងឧទ្យានអង្គរក្នុងខេត្តសៀមរាប។ ចង់ក្រង អភិរក្ស និងផ្សព្វផ្សាយ។ ឯកសារវីដេអូផ្លូវការនឹងត្រូវចាក់ផ្សាយក្នុងរយៈពេល២ខែខាងមុខនេះ៕
សារព័ត៌មានថ្មីៗថ្លែងអំណរគុណចំពោះក្រុមហ៊ុន COCA-COLA Cambodia, ក្រុមហ៊ុន Mercedes-Benz Cambodia និងសណ្នាគារ Vitroth’s ដែលជួយឧបត្ថម្ភកម្មវិធី
អង្គរ និងលើសពីនេះ…!
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
7 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម