ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! អាហារអ្វីខ្លះជាប្រភពដ៏ប្រសើរនៃ “ជាតិម៉ង់កាណែស”?
× ម៉ង់កាណែសជាជាតិរ៉ែដ៏សំខាន់បំផុតមួយសម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរ។ ពិសេសវាចាំបាច់សម្រាប់សុខភាពខួរក្បាល ក៏ដូចជាសសៃប្រសាទ ព្រមទាំងការបង្កើតជាលិកាភ្ជាប់និងការផលិតអរម៉ូនផ្លូវភេទ។ ម៉ង់កាណែសក៏សម្រួលដល់ឆ្អឹងក្នុងស្រូបយកកាល់ស្យូម ហើយថែមទាំងជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមទៀតផង។ កង្វះនៃជាតិម៉ង់កាណែសអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើន។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជាប្រភពដ៏ល្អបំផុតនៃជាតិម៉ង់កាណែស ៖
១. បន្លែបៃតង
ប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពរាងកាយល្អប្រសើរ ចូរព្យាយាមបង្កើនការទទួលទានបន្លែបៃតង។ ក្រៅពីជាតិម៉ង់កាណែសហើយនោះ បន្លែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម ជាតិរ៉ែ ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
២. ផ្លែឈើស្រស់ៗ
ក៏មិនខុសពីបន្លែបៃតងដែរ ផ្លែឈើក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិម៉ង់កាណែស ព្រមទាំងសារធាតុចិញ្ចឹម ជាតិរ៉ែ ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលចាំបាច់ចំពោះសុខភាព។
៣. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ ពិសេសគ្រាប់ស្វាយចន្ទី គ្រាប់អាល់ម៉ុន និងគ្រាប់រីករាយជាប្រភពដ៏ប្រសើរនៃជាតិម៉ង់កាណែស។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានគ្រាប់ធញ្ញជាតិលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
៤. ត្រី
អ្នកក៏ចាំបាច់គួររួមបញ្ចូលត្រីក្នុងរបបអាហារប្រចាំថ្ងៃផងដែរប្រសិនបើចង់រក្សាបាននូវសុខភាពល្អប្រសើរ។ ត្រីជាប្រភពដ៏ប្រសើរនៃជាតិរ៉ែម៉ង់កាណែស ព្រមទាំងអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយទប់ស្កាត់ជំងឺបេះដូង ជំងឺមហារីក និងបញ្ហាសុខភាពជាច្រើនផ្សេងទៀត។
៥. គ្រាប់ពូជ
ការទទួលទានគ្រាប់ល្ពៅ គ្រាប់ជី គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ងជាប្រចាំពិតជាអាចជួយធានាបានថារាងកាយទទួលបាននូវបរិមាណនៃជាតិម៉ង់កាណែសគ្រប់គ្រាន់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com