ជាតិ
ពីនេះ ពីនោះ
ក្រុម​សារព័ត៌មាន​ថ្មីៗ​បន្ត​សម្ភាស​​អ្នកជំនាញ​សម្អាត​ប្រាសាទ​
26, Aug 2020 , 11:08 am        
រូបភាព
​សៀមរាប​៖ ការសាងសង់​ប្រាសាទ គឺជា​រឿង​អស្ចារ្យ​បំផុត​ទៅហើយ​។ ប៉ុន្តែ កិច្ចការ​ការពារ អភិរក្ស និង​សម្អាត​អង្គរ ក៏​មែន​មែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ឡើយ​។ នៅ​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០២០​នេះ ក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី​«​អង្គរ និង​លើសពីនេះ​…!» ក្រុមការងារ​នៃ​សារព័ត៌មាន​ថ្មីៗ បាន​សម្ភាស​ក្រុម​អ្នកជំនាញ​សម្អាត​ប្រាសាទ​បន្តទៀត​។

 
​អង្គរ និង​លើសពីនេះ​…! គឺជា​កម្មវិធី​ថ្មី​មួយទៀត​ដែល​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ (Thmeythmey និង​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ផលិត​រួមគ្នា​។ អង្គរ និង​លើសពីនេះ​…! គឺជា​កម្មវិធី​ផ្តោត​ជាពិសេស​ទៅលើ​តម្លៃ​ប្រាង្គ​ប្រាសាទ​, វប្បធម៌​, ប្រពៃណី​, ធម្មជាតិ​(​សត្វ និង​ព្រៃ​), បុរាណ​ស្ថាន​, តំបន់​ប្រវត្តិសាស្ត្រ​, ម្ហូបអាហារ និងសម្លៀកបំពាក់​ជាដើម ​ដែល​ស្ថិតនៅក្នុង​ខេត្តសៀមរាប​និយាយ​ជារួម និង​និយាយ​ដោយឡែក​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey ដោយ​មានការ​ការផ្តួចផ្តើម​គំនិត និង​យល់ព្រម​សហការ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ព្យាយាម​ផលិត​ឯកសារ​វីដេអូ​ប្រវត្តិសាស្ត្រ​ ទាក់ទង​ទៅនឹង​តំបន់​អង្គរ​បន្ថែមទៀត​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន​។ ឯកសារ​វីដេអូ​នេះ ​អាច​នឹង​ឡើងជា​ពីរ​ភាសា​៖ ខ្មែរ និង អង់គ្លេស​។ 
 
​ដោយ​យល់ឃើញ​ពី​តម្លៃ​ដ៏​មហិមា​នៃ​រមណីយដ្ឋាន​អង្គរ​-​ឧទ្យាន​អង្គរ  និង​កង្វះខាត​ខ្លះៗ ​នៃ​ដំណើរការ​ចងក្រង​ឯកសារ​មួយចំនួន​ផងដែរ​នោះ​(​ឯកសារ​មួយចំនួនធំ​បាន​ចងក្រង​ហើយ​), សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey បានសម្រេច​ចិត្ត​បង្កើត​កម្មវិធី​«​អង្គរ និង​លើសពីនេះ​…!» ដើម្បី​ចូលរួមចំណែក​ផលិត​ឯកសារ​ប្រវត្តិសាស្ត្រ​មួយចំនួន​បន្ថែមទៀត​នៅតាម​ប្រាង្គ​ប្រាសាទ​នានា​នៅតាម​រមណីយដ្ឋាន និង​ឧទ្យាន​អង្គរ​ក្នុង​ខេត្តសៀមរាប​។ ចងក្រង អភិរក្ស និង​ផ្សព្វផ្សាយ​។ ឯកសារ​វីដេអូ​ផ្លូវការ​នឹងត្រូវ​ចាក់ផ្សាយ​ក្នុង​រយៈពេល​២​ខែ​ខាងមុខនេះ​៕ 
 
​សារព័ត៌មាន​ថ្មីៗ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន COCA-COLA Cambodia, ក្រុមហ៊ុន Mercedes-Benz Cambodia និង​ស​ណ្ឋា​គារ Vitroth’s ដែល​ជួយឧបត្ថម្ភ​កម្មវិធី​
​អង្គរ និង​លើសពីនេះ​…! 






























© រក្សាសិទ្ធិដោយ thmeythmey.com