ជាតិ
សង្គមជាតិ
វិទ្យាល័យ​បាក់​ទូក នឹង​បើក​ឲ្យ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២​ចូលរៀន​មុនគេ​នៅ​ខែកញ្ញា
26, Aug 2020 , 11:37 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ បានសម្រេច​ឲ្យ​សាលា​វិទ្យាល័យ​បាក់​ទូក បើក​ឲ្យ​សិស្ស​ថា្នក់​ទី​៩ និង​ទី​១២​ចូលរៀន​មុនគេ​នៅ​អំឡុង​ខែកញ្ញា​។ ចំណែក​សាលារៀន​រដ្ឋ និង​ឯកជន​ដទៃទៀត​នឹង​បន្ត​បើក​ក្នុងអំឡុង​ខែកញ្ញា​នេះ​ផងដែរ​។​

 
​ក្រោយពី​ក្រសួង​អប់រំ​បាន​ពិភាក្សា​ជាមួយនឹង​គណៈ​គ្រប់គ្រង​សាលារៀន និង​គ្រូ​នីមួយៗ​កាលពី​ថ្ងៃទី​២៥ ខែសីហា ក្រសួង​អប់រំ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​វិទ្យាល័យ​បាក់​ទូក ត្រូវបាន​ជ្រើសរើស​ជា​សាលារៀន​ដំបូង​ដែល​ត្រូវ​បើក​ឡើងវិញ ដោយសារ​មាន​ចំនួន​សិស្ស​ថ្នាក់​ទី​១២ ច្រើនជាងគេ​ទូទាំងប្រទេស​»​។​
 
​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា សាលារៀន​នីមួយៗ​បើក​ដំណើរការ​ឡើងវិញ ដោយ​ឲ្យ​សិស្ស​ចូលរៀន​ក្នុង​មួយ​ថ្នាក់​ចន្លោះ​ពី​១៥ ទៅ​២០​នាក់ ដោយ​គោរព​តាម​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល​។ 
 
​ទោះបី​បើក​ឲ្យ​ដំណើរការ​សាលា​ឡើងវិញ ក្រសួង​អប់រំ​ក៏​នៅតែ​ជំរុញ​ឲ្យ​សិស្សានុសិស្ស​សិក្សា​តាម​អន​ឡាញ​ក្នុងអំឡុង​បរិបទ​កូ​វីដ​-១៩ ដើម្បី​បន្ត​និរន្តរភាព​បច្ចេកវិទ្យា​៕ 
 
 
 

Tag:
 សាលារៀន​
 ​សិស្ស​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com