ជាតិ
ចងក្រង អភិរក្ស និងផ្សព្វផ្សាយ គឺមានសារៈសំខាន់ណាស់!
× សៀមរាប៖ សម្រាប់លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា, ការងារចងក្រង អភិរក្ស និងផ្សព្វផ្សាយ គឺមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចជាតិ និយាយជារួម។ ការថ្លែងរបស់លោក ឡុង កុសល បានធ្វើឡើងក្នុងខណៈពេលដែលក្រុមការងារអាជ្ញាធរជាតិអប្សរា និងសារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey) ចាប់ផ្តើមផលិតឯកសារទាក់ទងនឹងតំបន់ឧទ្យានអង្គរ។ សូមអញ្ជើញទស្សនាបទសម្ភាសខ្លីរវាងលោក គី សុខលីម អ្នកសារព័ត៌មានថ្មីៗ និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាដូចតទៅ!
អង្គរ និងលើសពីនេះ…! នេះ គឺជាកម្មវិធីថ្មីមួយទៀតដែលសារព័ត៌មានអេឡិចត្រូនិក
ថ្មីៗ (Thmeythmey និងក្រុមការងារនៃអាជ្ញាធរជាតិអប្សរាផលិតរួមគ្នា។ អង្គរ និងលើសពីនេះ…! គឺជាកម្មវិធីផ្តោតជាពិសេសទៅលើតម្លៃប្រាង្គប្រាសាទ, វប្បធម៌, ប្រពៃណី, ធម្មជាតិ(សត្វ និងព្រៃ), បុរាណស្ថាន, តំបន់ប្រវត្តិសាស្ត្រ, ម្ហូបអាហារ, សម្លៀកបំពាក់។ល។ដែលស្ថិតនៅក្នុងខេត្តសៀមរាបនិយាយជារួម និងនិយាយដោយឡែកនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ សារព័ត៌មានអេឡិចត្រូនិក Thmeythmey ដោយមានការការផ្តួចផ្តើមគំនិត និងយល់ព្រមសហការដោយអាជ្ញាធរជាតិអប្សរា នឹងព្យាយាមផលិតឯកសារវីដេអូប្រវត្តិសាស្ត្រទាក់ទងទៅនឹងតំបន់អង្គរបន្ថែមទៀតទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ឯកសារវីដេអូនេះអាចនឹងឡើងជាពីរភាសា៖ ខ្មែរ និង អង់គ្លេស។
ដោយយល់ឃើញពីតម្លៃដ៏មហិមានៃរមណីយដ្ឋានអង្គរ-ឧទ្យានអង្គរ និងកង្វះខាតខ្លះៗនៃដំណើរការចងក្រងឯកសារមួយចំនួនផងដែរនោះ(ឯកសារមួយចំនួនធំបានចងក្រងហើយ), សារព័ត៌មានអេឡិចត្រូនិក Thmeythmey បានសម្រេចចិត្តបង្កើតកម្មវិធី«អង្គរ និងលើសពីនេះ…!» ដើម្បីចូលរួមចំណែកផលិតឯកសារប្រវត្តិសាស្ត្រមួយចំនួនបន្ថែមទៀតនៅតាមប្រាង្គប្រាសាទនានានៅតាមរមណីយដ្ឋាន និងឧទ្យានអង្គរក្នុងខេត្តសៀមរាប។ ចង់ក្រង អភិរក្ស និងផ្សព្វផ្សាយ។ ឯកសារវីដេអូផ្លូវការនឹងត្រូវចាក់ផ្សាយក្នុងរយៈពេល២ខែខាងមុខនេះ៕
សារព័ត៌មានថ្មីៗសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន COCA-COLA Cambodia, ក្រុមហ៊ុន Mercedes-Benz Cambodia និងសណ្នាគារ Vitroth’s ដែលជួយឧបត្ថម្ភកម្មវិធី
អង្គរ និងលើសពីនេះ…!
© រក្សាសិទ្ធិដោយ thmeythmey.com