COVID-19
អន្តរជាតិ
ម្ចាស់មេដាយមាសអូឡាំពិក៨សម័យ Usain Bolt ឆ្លងជំងឺកូវីដ-១៩
× កីឡាកររត់ល្បឿនជម្រើសជាតិហ្សាម៉ាអ៊ីក Usain Bolt បានឆ្លងជំងឺកូវីដ-១៩ ក្រោយពីរូបគេបានរៀបចំពិធីខួបកំណើតខ្លួន ។ នេះបើតាម CNN ដែលបានស្រង់សម្តីរបស់រដ្ឋមន្ត្រីសុខាភិបាលហ្សាម៉ាអ៊ីក លោក Christopher Tufton។
លោករដ្ឋមន្ត្រីសុខាភិបាលហ្សាម៉ាអ៊ីក បានប្រកាសនៅក្នុងសន្និសីទកាលពីថ្ងៃច័ន្ទថា«ឥឡូវនេះយើងអាចប្រាប់ឱ្យដឹងជាសាធារណថា កីឡាករ Usain Bolt គាត់មានវិជ្ជមានកូវីដ-១៩»។
ជំនួយការ Usain Bolt លោក Ricky Simms បានប្រាប់ថា នៅមុនពេលមានវិជ្ជមានកូវីដ-១៩នេះ Usain Bolt បានរៀបចំខួបកំណើត គម្រប់៣៤ឆ្នាំខ្លួន ដោយមិនពាក់ម៉ាស់ការពារហើយ ត្រូវទទួលភ្ញៀវចូលរួមច្រើនទៀត។
« Usain Bolt ពិតជាតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ប៉ុន្តែគាត់មិនទាន់ចេញរោគសញ្ញាអ្វីធ្ងន់ធ្ងរទេ»។ នេះបើតាមជំនួយការ Usain Bolt ប្រាប់ CNN។
បច្ចុប្បន្ននេះ Usain Bolt ត្រូវបានដាក់ឱ្យស្នាក់នៅដោយឡែក នៅក្នុងគេហដ្ឋានខ្លួន នៅប្រទេសហ្សាម៉ាអ៊ីក។
Usain Bolt ជួយឱ្យហ្សាម៉ាអ៊ីក ឈ្នះមេដាសមាសអូឡាំពិក៨លើក លើវិញ្ញាសាររត់ប្រណាំងចម្ងាយ១០០ម៉ែត្រ និង២០០ម៉ែត្រ ។ Usain Bolt ក៏បានជាប់កំណត់ត្រាពិភពលោក ជាកីឡាកររត់លឿងជាងគេផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com