ពីនេះ ពីនោះ
ស្លឹក និង​ផ្កា «​ត្របែកព្រៃ​» អាច​ប្រើប្រាស់​ជា​ឱសថ​ព្យាបាល​ជំងឺ​ច្រើន​មុខ​
27, Aug 2020 , 7:59 am        
រូបភាព
«​ត្របែកព្រៃ​»​ជា​រុក្ខជាតិ ដុះ​ដោយ​ខ្លួនឯង​នៅក្នុង​ព្រៃ ជាពិសេស​នៅ​តំបន់ភ្នំ និង​គេ​យកមក​ដាំ​នៅតាម​រុក្ខវិថី​នានា​។ ត្របែកព្រៃ​មិន​ត្រឹមតែ មាន​ផ្កា​ស្រស់ស្អាត​គួរឱ្យ​ចង់​គយគន់​នោះទេ តែ​វា​ក៏​ជួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម រលាក​ថ្លើម ក្អក​ឈាម ជុះ​ឈាម និង​ឈឺ​ចុកចាប់​សាច់ដុំ​ជាដើម​។​


​បើតាម​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា បាន​បញ្ជាក់ថា ស្លឹក និង​ផ្លែ​ត្របែកព្រៃ​មាន​សារជាតិ អ៊ុន​សូលី​ន ដែល​ជួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។ រីឯ ឫស​របស់​វា​គេ​យក​ដាំទឹក​ផឹក សម្រាប់​ព្យាបាល​ឈឺ​ចុកចាប់​សាច់ដុំ ក្អក​ធ្លាក់ឈាម ក្អូ​ត​ឈាម ជុះ​ឈាម រលាក​ថ្លើម និង​សម្បក​គេ​យក​ឆុង​ទឹក សម្រាប់​ព្យាបាល​រាក​។​
 
​ត្របែកព្រៃ ជា​ប្រភេទ​ឈើ​មធ្យម មាន​កម្ពស់​ពី​២-១០​ម៉ែត្រ មាន​មែក​ច្រើន សម្បក​រលោង​មាន​របក​ជា​បន្ទះៗ និង​មាន​ផ្កា​ពណ៌​ក្រហម ឬ​ពណ៌​ផ្កាឈូក​ស្វាយ ៕
 
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។​

Tag:
 ត្របែកព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com