ជាតិ
ពីនេះ ពីនោះ
ក្រុមការងារ«អង្គរ និងលើសពីនេះ» បន្តសម្ភាសអ្នកជំនាញនៅក្នុងបរិវេណអង្គរវត្ត
× ក្រុមការងារ «អង្គរ និងលើសពីនេះ» កំពុងស្ថិតនៅទឹកដីអង្គរខេត្តសៀមរាប ដើម្បីផលិតវីដេអូឯកសារឯកសារវីដេអូប្រវត្តិសាស្ត្រទាក់ទងទៅនឹងតំបន់អង្គរ។ ឯកសារវីដេអូផ្លូវការ នឹងត្រូវចាក់ផ្សាយ ក្នុងពេលឆាប់ៗនេះ។
អង្គរ និងលើសពីនេះ…! គឺជាកម្មវិធីថ្មីមួយទៀត ដែលសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey) និងក្រុមការងារនៃអាជ្ញាធរជាតិអប្សរាផលិតរួមគ្នា។ ជាកម្មវិធីផ្តោតជាពិសេសទៅលើតម្លៃប្រាង្គប្រាសាទ, វប្បធម៌, ប្រពៃណី, ធម្មជាតិ(សត្វ និងព្រៃ), បុរាណស្ថាន, តំបន់ប្រវត្តិសាស្ត្រ, ម្ហូបអាហារ និងសម្លៀកបំពាក់ជាដើម ដែលស្ថិតនៅក្នុងខេត្តសៀមរាបនិយាយជារួម និងនិយាយដោយឡែកនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
សារព័ត៌មានអេឡិចត្រូនិក Thmeythmey ដោយមានការការផ្តួចផ្តើមគំនិត និងយល់ព្រមសហការដោយអាជ្ញាធរជាតិអប្សរា នឹងព្យាយាមផលិតឯកសារវីដេអូប្រវត្តិសាស្ត្រ ទាក់ទងទៅនឹងតំបន់អង្គរបន្ថែមទៀតទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ឯកសារវីដេអូនេះ អាចនឹងឡើងជាពីរភាសា៖ ខ្មែរ និង អង់គ្លេស។
ដោយយល់ឃើញពីតម្លៃដ៏មហិមានៃរមណីយដ្ឋានអង្គរ-ឧទ្យានអង្គរ និងកង្វះខាតខ្លះៗ នៃដំណើរការចងក្រងឯកសារមួយចំនួនផងដែរនោះ(ឯកសារមួយចំនួនធំបានចងក្រងហើយ), សារព័ត៌មានអេឡិចត្រូនិក Thmeythmey បានសម្រេចចិត្តបង្កើតកម្មវិធី«អង្គរ និងលើសពីនេះ…!»ដើម្បី ចូលរួមចំណែកផលិតឯកសារប្រវត្តិសាស្ត្រមួយចំនួនបន្ថែមទៀតនៅតាមប្រាង្គប្រាសាទនានានៅតាមរមណីយដ្ឋាន និងឧទ្យានអង្គរក្នុងខេត្តសៀមរាប។ ចងក្រង អភិរក្ស និងផ្សព្វផ្សាយ។
សារព័ត៌មានថ្មីៗសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន COCA-COLA Cambodia, ក្រុមហ៊ុន Mercedes-Benz Cambodia និងសណ្ឋាគារ Vitroth’s ដែលជួយឧបត្ថម្ភកម្មវិធី
អង្គរ និងលើសពីនេះ…!
© រក្សាសិទ្ធិដោយ thmeythmey.com