ជាតិ
ក្រសួង​វប្បធម៌​ហៅ​លោក លី តារា ម្ចាស់​សៀវភៅ “Possible Crush” ទៅ​ជួបប្រជុំ ក្រោយ​ផ្ទុះ​ប្រតិកម្ម​
27, Aug 2020 , 2:16 pm        
រូបភាព
លោក លី តារា (រូប​ពីហ្វេសប៊ុក​ Dara Ly)
លោក លី តារា (រូប​ពីហ្វេសប៊ុក​ Dara Ly)
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​លិខិត​អញ្ជើញលោក លី តារា អ្នកនិពន្ធ​សៀវភៅ Possible Crush ទៅ​ប្រជុំ​នៅ​នាយកដ្ឋាន​បច្ចេកទេស​វ​ប្ប​ធម៌ នា​ទីស្ដីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​ស្អែក​នេះ​។​



​លោក លី តារា យល់ថា​ការអញ្ជើញ​របស់​ក្រសួង​វប្បធម៌ គឺជា​រឿង​ល្អ​សម្រាប់​លោក ព្រោះ​លោក​អាច​ជជែក​ពិភាក្សា​ជាមួយ​ក្រសួង​បន្ថែម​ពី​បញ្ហា​ដែល​បាន​កើតឡើង និង​កំពុងតែ​ប្រឈម​នោះ​។​
​ទោះជា​យ៉ាងណា​ក្នុងដំណាក់កាល​នេះ អ្នកនិពន្ធ​សៀវភៅ​ជា​ភាសាបរទេស​រូបនេះ នៅ​មិនទាន់​ហ៊ាន​បញ្ចេញ​សៀវភៅ Possible Crush ទៅ​ទីផ្សារ​បន្ថែម​ឡើយ ក្រោយ​លក់បាន​ប្រមាណ​១០០​ក្បាល​នោះ​៕
 

Tag:
 វប្បធម៌​
  សៀវភៅ​
  អក្សរសាស្ត្រ​
 ​តែង​និពន្ធ​
  និពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com