កីឡាជាតិ
ជាតិ
​ពាន​សម្តេច ហ៊ុន សែន​៖ ទ័ព ប៉ះ ជើងឯក​ថ្នាក់​ខេត្តព្រៃវែង នា​ម៉ោង​៦​ល្ងាច​នេះ​
27, Aug 2020 , 2:54 pm        
រូបភាព
កីឡាកររបស់ព្រៃវែង(ខាងឆ្វេង)និងកីឡាករកងយោធពលខេមរភូមិន្ទក្នុងជំនួបវគ្គ១៦ក្រុមចុងក្រោយកន្លងទៅ
កីឡាកររបស់ព្រៃវែង(ខាងឆ្វេង)និងកីឡាករកងយោធពលខេមរភូមិន្ទក្នុងជំនួបវគ្គ១៦ក្រុមចុងក្រោយកន្លងទៅ
ដោយ:
​ក្រុម​កងយោធពល​ខេមរភូមិន្ទ​(​ទ័ព​) ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ទទួល​ក្រុម​ព្រៃវែង នា​ជំនួប​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុងក្រោយ​(១/៤)​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ នេះ​។

 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​នេះ​ក្រុម​ទាំងពីរ​បាន​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្នុងនោះ​កងយោធពល​ខេមរភូមិន្ទ​ទម្លាក់​ក្រុម​កែប​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ១៤-៣ ខណៈ​ព្រៃវែង​តម្លា​ក់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ៥-៤​។ ការជួបគ្នា​រវាង​ពួកគេ​ទាំងពីរ​នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង និង​មាន​ភាព​ទាក់ទាញ​។ 
 
​ទោះបី​ទ័ព​ជា​ក្រុម​លេង​នៅ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​បូ​ឌា​ន​លី​គ តែ​គេ​ជឿថា ពួកគេ​អាច​នឹង​ជួប​ការលំបាក​ពេល​ប៉ះ​ព្រៃវែង​នៅ​ល្ងាច​នេះ ដ្បិត​សមាជិក​ភាគច្រើន​របស់​ក្រុម​ឡើង​មកពី​ថ្នាក់​ខេត្ត​មួយ​នេះ ជា​យុវជន​របស់​ក្លិប​វិសាខា​។ ម្យ៉ាងវិញទៀត ពួកគេ​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត ក្រោយ​យកឈ្នះ​ត្បូងឃ្មុំ​ក្នុង​លទ្ធផល ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕   

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com