អត្ថបទពាណិជ្ជកម្ម
ជីប ម៉ុង លែ​ន បើក​លក់​វីឡា​ម៉ូត​ថ្មី​នៅ​គម្រោង លែ​ន​ម៉ាក ៦០​ម៉ែត្រ និង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​៨%
27, Aug 2020 , 3:18 pm        
រូបភាព
​ជីប ម៉ុង លែ​ន បាន​បើក​លក់​វីឡា​ម៉ូត​ថ្មី​បន្ថែមទៀត​នៅ​គម្រោង លែ​ន​ម៉ាក ៦០​ម៉ែត្រ ព្រមទាំង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​រហូតដល់ ៨%​។ កម្មវិធី​បើក​លក់​វីឡា​ម៉ូត​ថ្មី​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៩-៣០ សីហា ខាងមុខនេះ នៅ​ការិយាល័យ​លក់​ក្នុង​គម្រោង លែ​ន​ម៉ាក ៦០​ម៉ែត្រ ផ្ទាល់​។​
 
​ជីប ម៉ុង លែ​ន បាន​បន្ថែម វីឡា ឃី​ង វីឡា ឃ្វី​ន II  វីឡា ឃ្វី​ន B II នៅ​គម្រោង លែ​ន​ម៉ាក ៦០​ម៉ែត្រ ដើម្បី​ផ្តល់ជូន​ជម្រើស​ដ៏​សម្បូរបែប និង​ល្អឥតខ្ចោះ​ជូន​ដល់​អតិថិជន​ទាំងអស់ បន្ទាប់ពី​វីឡា​ប្រភេទ​ថ្មី​ទាំងនេះ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​នៅ​គម្រោង​ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី នាពេល​កន្លងមក​។​


 
​គម្រោង លែ​ន​ម៉ាក ៦០​ម៉ែត្រ ស្ថិតនៅលើ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) និង​មាន​ចម្ងាយ​ត្រឹមតែ ១០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន ៣ ដែល​ទីនេះ​នឹង​ក្លាយជា​តំបន់​ដែលមាន​សក្តានុពល​ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម ជាពិសេស​សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​។​
 
​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) មួយ​នេះ​ជា​មហាវិថី​តែមួយគត់​នាពេល​បច្ចុប្បន្ន​ដែល​ត​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ ២ និង​លេខ ៣​។ មហាវិថី​៦០​ម៉ែត្រ​នេះ​បាន​សម្រួលការ​ធ្វើដំណើរ និង​អាច​វាង​ទៅវិញទៅមក​ទៅកាន់​តំបន់​ច្បារអំពៅ កោះនរា​ហ៍ និង​ទីក្រុង​រណប​កោះ​ពេជ្រ​បាន​យ៉ាង​ស្រួល​ផងដែរ​។​
 

​តំបន់​មហាវិថី​៦០​ម៉ែត្រ​នេះ​មាន​គម្រោង​អភិវឌ្ឍន៍​ធំៗ​យ៉ាងច្រើន នេះ​មិនទាន់​រាប់ទាំង​អនាគត​គម្រោង​របស់​ម​ន្ទីរ​ពេទ្យ​រ៉ូយ៉ាល់ ដែលមាន​ទីតាំង​ស្ថិត​នៅជាប់​គម្រោង លែ​ន​ម៉ាក ៦០​ម៉ែត្រ​នេះ​ផង ដែល​គម្រោង​នេះ គឺ​សុទ្ធតែជា​គ្រោង​បញ្ចប់​ការសាងសង់​នៅត្រឹម​ឆ្នាំ ២០២៣ ខាងមុខនេះ​។​
 
​ក្រៅពីនោះ​ក៏មាន​គម្រោង​ដ៏​ធំ​មួយទៀត​នោះ​គឺ​អាកាសយានដ្ឋាន​ថ្មី​សន្លាង ក្នុង​ទឹកដី​ស្រុក​កណ្តាលស្ទឹង​។​
 
​អ្វីដែល​កាន់តែ​ពិសេស គឺ​តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ធនាគារ ជីប ម៉ុង អតិថិជន​ទាំងអស់​របស់ ជីប ម៉ុង លែ​ន នឹង​ទទួល​អត្ថប្រយោជន៍​អាទិភាព​ដូចជា​ងាយស្រួល​ក្នុង​ដាក់​ស្នើសុំ​កម្ចី និង​ទទួលបាន​អត្រា​ការប្រាក់​ទាប​។ 
 



​សម្រាប់​ព័ត៌មាន​បន្ថែម​អាច​អាច​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក https://www.facebook.com/chipmongland/posts/3469127306451927 ឫ​ទាក់ទង​តាម​រយៈពេល​ទូរស័ព្ទ ០៦១ ៩៩៧ ៨៨៨៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com