អត្ថបទពាណិជ្ជកម្ម
លោក លី ពុ​ទ្ធួ​ក នគរបាល​ចរាចរណ៍​ប្រចាំ​ស្តុ​ប​ចរាចរណ៍​មួយ​នៃ​ក្រុង​តាខ្មៅ​សរសើរ និង អរគុណ​ដល់​យុទ្ធនាការ​ទឹកចិត្ត​កម្ពុជា ពី​ទឹកបរិសុទ្ធ​កម្ពុជា​
27, Aug 2020 , 4:45 pm        
រូបភាព
​ខេត្តកណ្តាល​៖ យុទ្ធនាការ​ទឹកចិត្ត​កម្ពុជា ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​កម្ពុជា​ដែល​បាន​ផ្តល់ជំនួយ​ឧបត្ថម្ភ​ទឹក​ពិសា​បរិសុទ្ធ​កម្ពុជា និង​ភេសជ្ជៈ​ផ្សេងទៀត ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​លើក​ទី ២  ទៅ​នគរបាល​ចរាចរណ៍ និង​នគរបាល​ចម្រុះ​គ្រប់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទូទាំងប្រទេស​។ យុទ្ធនាការ​នេះ បានទទួល​បានការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ពី​មន្ត្រីនគរបាល​កម្ពុជា​។
   
​លោក​អនុសេនីយឯក លី ពុ​ទ្ធួ​ក ប្រចាំការ​នៅ​តំបន់​ស្តុ​ប​អធិការ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​បាន មាន​ចំណាប់អារម្មណ៍​ថា​៖«​យើងខ្ញុំ​ពិតជា​សូម​កោតសរសើរ អំពី​យុទ្ធនាការ ទឹកចិត្ត​កម្ពុជា របស់​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​កម្ពុជា ដែល​បាន​មើលឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច​សម្រួល​ចរាចរណ៍​របស់​ពួកយើង ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​»​។ 


 
​ហើយ​លោក​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ដែល​បាន​ចូលរួម ជាមួយ​កងកម្លាំង​សមត្ថកិច្ច លើ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ តាមរយៈ​ការឧបត្ថម្ភ​នូវ​ទឹក​ពិសា បរិសុទ្ធ​កម្ពុជា និង​ភេសជ្ជៈ​ផ្សេងទៀត ដើម្បី​សម្រួល​ភាព​នឿយហត់ និង ម្លាំ​ង​សមត្ថកិច្ច​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានផ្តល់​ជំនួយ​ឧបត្ថម្ភ​នៅ​លើក​ទី​២ នេះ​ក្នុង​ចំនួន​ប្រមាណ​ជាង ២​ម៉ឺន​កេស​។ ក្រៅពី​ទឹកបរិសុទ្ធ​កម្ពុជា ក្រុមហ៊ុន​ក៏បាន​ផលិត​នូវ​ស្រា​បៀរ និង ភេសជ្ជៈ​ដែលមាន​គុណភាព​ខ្ពស់ ដូចជា ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​គូ​ដូ KUDO ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ  និង ទឹកក្រូច អាយ​ស៍ IZE  ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​បំផុត និង គ្រឿងផ្សំ​ពី​សហគមន៍​អឺរ៉ុប ។​
 











(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com