ជាតិ
ពីនេះ ពីនោះ
«​រឹងត្អឹង​»,«​រឹងរូស​»​បញ្ជាក់​ពី​ចិត្ត​មានះ ចំណែក​«​រឹងប៉ឹង​»​និង​«​រឹងរឹត​» បង្ហាញ​ពី​ភាពខ្លាំង​ក្លា
28, Aug 2020 , 7:29 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​បានបញ្ជាក់ ពាក្យ «​រឹងត្អឹង​»,«​រឹងរូស​» ជា​ពាក្យ​ដែល​បញ្ជាក់​ពី​ដំណើរ​ប្រព្រឹត្តទៅ​មិនល្អ​។ ចំណែក​«​រឹងប៉ឹង​»​និង​«​រឹងរឹត​» សំដៅលើ​ភាព​កាន់តែខ្លាំង​។

 
«​រឹងត្អឹង​» គឺ​សំដៅលើ​មនុស្ស​ដែល​រឹង​តម្អឹង​មិន​ព្រម​តាម ជា​មនុស្ស​ដែលមាន​ចិត្ត​មានះ​មិន​ព្រមស្តាប់​គេ​។ ចំពោះ​ពាក្យ «​រឹងរូស​» សំដៅលើ​មនុស្ស​ដែល រឹង​គគ្រីសគគ្រូស​,​រឹង​មិន​ព្រម​ចុះ​រុះ មិន​ព្រម​ទន់​តាម​។ នៅក្នុង​កាព្យ​ថា មនុស្ស​រឹងរូស ច្រើនតែ​ប្រទូស្ត ប្រទាំង​ឱវាទ នៅក្នុង​ទីណា ច្រើនតែ​វាតអាទិ៍ ត្រាតែ​រវាត ឃ្លាត​ចាក​ទីនោះ​។ 
 
​ដោយឡែក​ពាក្យ «​រឹងប៉ឹង​» បង្ហាញ​ពី​មនុស្ស​ដែលមាន​ការយកចិត្តទុកដាក់​ក្នុង​ការធ្វើ​អ្វីមួយ ដោយ​រឹងមាំ ម៉ឺងម៉ាត់​, ពេញកម្លាំង​។ ឧទាហរណ៍​៖ លោកតា​មាន​អាយុ​៨៥​ឆ្នាំ​ហើយ ប៉ុន្តែ​គាត់​នៅតែមាន​កាយសម្បទា​រឹងមាំ​ដ​ដែរ​។​ចំណែក​ពាក្យ​«​រឹងរឹត​» ក៏មាន​អត្ថន័យ​ស្រដៀង​គ្នា​នឹង​ពាក្យ រឹងប៉ឹង​ដែល គឺ​រឹង​តែ កាន់តែ កាន់តែខ្លាំង​ឡើងៗ​។ ឧទាហរណ៍​៖ ប្រទេស​កម្ពុជា រឹងរឹតតែ​រីកចម្រើន​នៅ​ឆ្នាំ​២០៣០​។​
 
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បាន​បញ្ជាក់​ពី​ពាក្យ​«​តឹងរ៉ឹង​»​មានន័យ​ខុសពី​ពាក្យ​ខាងលើ ដែល​មានន័យថា​បង្គាប់​,​បង្គំ​ឲ្យ​ឆាប់​,​តឿន​បង្ខំ ,​បង្ខំ​យ៉ាង​តឹង​ខ្លាំង​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com