ជាតិ
​ទាហាន​ខ្មែរ​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក រីករាយ និង​ស្វាគមន៍​វត្តមាន​ទេសចរ​ទៅកាន់​ទីនោះ​
27, Aug 2020 , 11:29 pm        
រូបភាព
​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​ថ្ងៃទី​១៦ ខែសីហា​កន្លងទៅ ក្រុម Cambodia Amazing Trip Planner បាន​ទៅ​កម្សាន្ត​និង​បោះជំរំ​តង់  «​សួគ៌ា​ប​ព៌​ត​» នៅ​ភ្នំ​ដងរែក​ស្ថិតនៅ​ភូមិ​អូរ​ថ្ម ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ​។ ដំណើរ​កម្សាន្ត​នេះ ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​កងទ័ព​ដែល​ឈរជើង​នៅ​ព្រំប្រទល់​កម្ពុជា​-​ថៃ ដោយមាន​ការរៀបចំ​ទទួល​ម្ហូបអាហារ​ជាច្រើន​មុខ និង​ការពារ​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​នាពេល​យប់​ផងដែរ​។​

 
 លោក មាន ត្រេ​ន  កងទ័ព​នៅ​ព្រំប្រទល់​កម្ពុជា​-​ថៃ ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា នេះ​ជា​លើកទីមួយ​ដែលមាន​ភ្ញៀវទេសចរ​មក​បោះជំរំ​តង់​នៅលើ​ភ្នំ​ដងរែក ហើយ​លោក​ក៏​ចង់ឱ្យ​ភ្ញៀវទេសចរ​ជាច្រើន​ទៀត​មក​កម្សាន្ត​នៅ​ភ្នំ​ដងរែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ «​ខ្ញុំ​ចង់ឱ្យ​ភ្ញៀវទេសចរ​មកលេង​ភ្នំ​ដងរែក​នេះ ដើម្បីឱ្យ​ស្គាល់​ថា នៅលើ​ភ្នំ​ដងរែក​នេះ ពេល​ល្ងាច​គឺ​ចុះ​អ័ព្ទ​ជាពិសេស​ពេលព្រឹក​ចុះ​អ័ព្ទ​ងងឹត​តែម្ដង ហើយ​អាកាសធាតុ​ត្រជាក់​ពេលយប់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក មាន ត្រេ​ន​។ 
 
​លោក​បាន​បន្ថែមថា ខេត្ត​ជាយដែន​មួយ​នេះ មាន​កន្លែង​ទេសចរណ៍​ជាច្រើន​ដូចជា ភ្នំ​២០០ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ផ្ទះ​តា​ម៉ុក ពើង​តា​រួន និង​កន្លែង​ដុត​ប៉ុល ពត ជាដើម​។​
 
​ដើម្បី​ជ្រាប់​ច្បាស់ សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត ជាមួយ​លោក មាន ត្រេ​ន កងទ័ព​នៅ​ព្រំប្រទល់​កម្ពុជា​-​ថៃ ដូចតទៅ​៖ 
 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦-១៨ ខែសីហា កន្លងទៅ​ក្រុម​កម្សាន្ត  Cambodia Amazing Trip Planner បានរៀបចំ​ជំរំ​តង់​«​សួគ៌ា​ប​ព៌​ត​» នា​ជួរ​ភ្នំ​ដងរែក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ដែលមាន​អ្នកចូលរួម​ជិត​៥០​នាក់​។ ដំណើរ​កម្សាន្ត​នេះ ធ្វើឡើង​ក្នុង​គោលបំណង លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ចូលរួម​ប្រើប្រាស់​សេវាកម្ម​ក្នុងស្រុក ជាពិសេស​ឱ្យ​ភ្ញៀវទេសចរ​ស្គាល់​ពី​សក្ដានុពល​ទេសចរណ៍​ដ៏​អស្ចារ្យ​ក្នុងស្រុក​។ Cambodia Amazing Trip Planner បាន​សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​៕ 
 

Tag:
 ឧ​ត្ត​រ​មានជ័យ​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com