កីឡាជាតិ
ជាតិ
​លោក Koji Gyotoku ជម្រុះ​ចេញ​៩​រូប និង​បន្ថែម​ថ្មី​៣​រូប​ក្នុង​បញ្ជី​ជម្រុះ U19 ដំណាក់កាល​ទី​២
27, Aug 2020 , 5:24 pm        
រូបភាព
ដោយ:
 សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ បានបង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ដំណាក់កាល​ទី​ពីរ ដើម្បី​ធ្វើតេស្ត​ជ្រើសរើស​ទៅ​ប្រជែង​ក្នុង​ពានរង្វាន់ AFC U-19 Championship 2020 នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​។  ក្រុម U19 នេះ ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់​គ្រូ​សញ្ជាតិ​ជប៉ុន លោក Koji Gyotoku​។​

 
​នៅក្នុង​បញ្ជី​ឈ្មោះ​ដំណាក់កាល​ទី​ពីរ យើង​សង្កេតឃើញ​កីឡាករ​៩​រូប​ត្រូវបាន​ជម្រុះ​ចេញ​បើ​ធៀប​នឹង​បញ្ជី​ឈ្មោះ​ដំណាក់កាល​ទី​១​។ កីឡាករ​ទាំងនោះ​រួមមាន ជឿន ពិសាខ​បូរ​មី​, ហ៊​ត ឈិន​ជិន​, វ៉ាំ​ង ដា​វីន​, សារ ទី​, សំអុល ទីណា​, ឈុំ សុខ​ហៃ​, មិ​ត សា​ម៉ើ​យ​, ទូច ណា​ឃីម និង​កីឡាករ នី សុខ​រី​។ 
 
​ទន្ទឹង​នឹង​នេះ FFC ក៏បាន​បន្ថែម​សមាជិក​ថ្មី​បន្ថែម​៣​រូប​ក្នុង​បញ្ជី​ឈ្មោះ​ជម្រុះ​ដំណាក់កាល​ទី​ពីរ​នេះ​ផងដែរ រួមមាន​កីឡាករ លឺ​ម អា​រុណ រ៉េ​យ​មិន​, ប៊ុនធឿន ប៊ុន​ណា​រ៉ុង និង​កីឡាករ តាំង ប៊ុនឆៃ​។ 
 
​កីឡាករ​ទាំង​៣២​រូប​ក្នុងដំណាក់កាល​ទី​ពីរ​រួមមាន ក​យ សា​លីម​, ទួត សារ៉ូ​ត​, រ៉េត លី​ហេង​, រី លាភ​ផេង​, ធី លៀង​, អ៊ា​ន ពិសី​, ជូ ស៊ី​នទី​, ជា សុខ​ម៉េង​, សៀង ច​ន្ធា​, សៅ វ៉ៃ​ហ្វី​, ថា ច័ន្ទ​ឬ​ទ្ធី​, សឿត ណា​វ៉ា​, ជុង មករា​, លី ម៉ា​ឯល​, ស្រ៊ី ពិ​សិទ្ធ​, ញឹម លី​ហូរ​, វុ​ធ តុលា​, អាត អូន​តូច​, ចាន់ សា​រ៉ា​ពេជ្រ​, គង់ ភ័​ត្រា​, ស រតនា​, វឿន រ៉ា​, សៀន សុ​ភ័​ក្ត្រា​, លឹម ពិសុទ្ធ​, រស់ ដា​រ៉ា​ពេជ្រ​, ឆាន់ ប៊ុន​មី​, មិន រតនៈ​, ចាន់ សុភា​, កែវ ឧ​ត្ត​ម​, លឺ​ម អា​រុណ រ៉េ​យ​មិន​, ប៊ុនធឿន ប៊ុន​ណា​រ៉ុង និង​កីឡាករ តាំង ប៊ុនឆៃ​។ 
 
​ព្រឹត្តិការណ៍ AFC U-19 Championship 2020 ដែល​អ៊ូ​ស​បេ​គី​ស្ថាន​ធ្វើ​ម្ចាស់ផ្ទះ​នេះ នឹង​ចាប់ផ្តើម​ការប្រកួត​ផ្លូវការ​ពីថ្ងៃ​ទី​១៤ ដល់​៣១ ខែតុលា ឆ្នាំ​២០២០​។ ពានរង្វាន់​កីឡាបាល់ទាត់​តំបន់​អាស៊ី​នេះ ចែកចេញជា​៤​ពូ​ល ពី A ដល់ D ដោយ​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម​។​
 
​កម្ពុជា​ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន អ៊ីរ៉ង់ និង​ឥណ្ឌូណេស៊ី​។ U19 កម្ពុជា​ត្រូវ​តតាំង​ជាមួយ​ឥណ្ឌូណេស៊ី​នា​ជំនួប​បើកឆាក​នៅ​ថ្ងៃទី​១៤ ខែតុលា មុន​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន​នៅ​៣​ថ្ងៃ​បន្ទាប់​។ ក្រោយមក​ក្រុម​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន Koji Gyotoku ត្រូវ​តតាំង​ជាមួយ​អ៊ីរ៉ង់​នា​ជំនួប​ចុងក្រោយ​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០៕  
 
 
 

Tag:
 បាល់ទាត់​
  FFC
  AFC U19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com