អត្ថបទពាណិជ្ជកម្ម
៥​លាន​រៀល ពី វើក WURKZ បាន​អីវ៉ាន់​ស្តុក​ពេញ​ផ្ទះ សម្រេច​បំណង​អ្នក​ប៉ះ​កង់​ម៉ូតូ​នៅ​ក្រឡាញ់​
28, Aug 2020 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​រង្វាន់ ៥​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ជួយ​ធ្វើ​ឲ្យ​សុបិន​របស់​គ្រួសារ​អ្នក​ប៉ះ​កង់​ម៉ូតូ​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក្លាយជា​ការពិត​។
 
​ក្តី​ស្រមៃ​របស់​ស្វាមី​លោកស្រី ភាក់ ជុន ដែល​ប្រកបរ​បរជា​អ្នក​ប៉ះ​កង់​ម៉ូតូ គឺ​ចង់​មានលទ្ធភាព​ទិញ​អីវ៉ាន់​បន្ថែម​ក្នុង​ហាង​ជា​យូរ​មកហើយ ប៉ុន្តែ​មិនដឹង​រក​ថវិកា​ពី​ណា​បន្ថែម​បាន​។ ប៉ុន្តែ​ថ្ងៃមួយ លោកស្រី ភាក់ ជុន ម្តាយកូន​ស្រី​អាយុ ៥​ខែ​រូបនេះ​បាន​ទិញ​វើក WURKZ ជូន​ស្វាមី​គាត់​ពិសា ពេល​ឃើញ​លោក​អស់កម្លាំង​ពេក ព្រមទាំង​ទាមទារ​គាស់​ដោយ​ខ្លួនឯង​ទៀតផង ដើម្បី​ផ្សងសំណាង​។ ដល់ពេល​គាស់​ភ្លាម អភិ​និ​ហារ​កើតឡើង​ភ្លែត ដោយ​លេចចេញ ៥​លាន​រៀល ពី​ក្រវិល​កំប៉ុង ដែល​នាំ​ឲ្យ​លោកស្រី និង​ក្រុមគ្រួសារ​រំភើប​ជា​ពន់ពេក​។ 
 
​លោកស្រី​បញ្ជាក់ថា​៖«​ទឹកប្រាក់​ប៉ុណ្ណេះ គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​ទិញ​អីវ៉ាន់​មក​ដាក់​នៅ​តូប​ជួសជុល​ម៉ូតូ​របស់​ប្តី​ខ្ញុំ​ហើយ​។ កន្លងមក​មាន​ម៉ូយ​មករក​ធ្វើ​នេះ​ធ្វើ​នោះ​ច្រើន​ដែរ ប៉ុន្តែ​មិនសូវ​កាក់កប ព្រោះ​គ្មាន​របស់​ដាក់​ឱ្យគេ ដោយសារតែ​បញ្ហា​អត់​ដើមទុន​។ ម៉ូយ​មួយចំនួន​បាន​ទៅរក​គេ​ផ្សេង​អស់​។ ឥឡូវ​អស់​ទុក្ខ​ហើយ អ្នកណា​មករក​អ្វី​ក៏មានដែរ ដោយសារ​ទុន ៥​លាន​រៀល ពី វើក WURKZ»​។ 
 
​លោកស្រី ជុន ជា​អ្នក​មានសំណាង​ម្នាក់ ក្នុងចំណោម​អ្នកមាន​សំណាង ៥៣​នាក់ ទៀត ដែល​ត្រូវ​រង្វាន់ ៥​លាន់​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ត្រឹម​រយៈពេល ១​សប្តាហ៍ ថ្ងៃ​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​ខ្មែរ​នេះ​។ នេះ​មិនទាន់​រាប់បញ្ចូល​រង្វាន់​តូចធំ​ផ្សេងៗ​ទៀត​នៅឡើយ​ទេ​។ 
 
​គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ កុំ​ភ្លេច​ពិនិត្យមើល​ក្រវិល​កំប៉ុង ដើម្បី​មានឱកាស​ឈ្នះ​ទឹកប្រាក់​សុទ្ធ ៥០​លាន​រៀល ៥​លាន​រៀល ១​លាន​រៀល ១​ម៉ឺន​រៀល ៥​ពាន់​រៀល និង វើក WURKZ រាប់រយ​កំប៉ុង​ទៀត​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com