អត្ថបទពាណិជ្ជកម្ម
ទឹកក្រូច​អាយ​ស៍ IZE ត្រៀម​រង្វាន់​សន្ធឹកសន្ធាប់​សម្រាប់​អ្នក​ដែល​មក​គាំទ្រ​សិល្បៈ​ស្រុក​យើង ថ្ងៃអាទិត្យ​នេះ​
28, Aug 2020 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹកក្រូច​អាយ​ស៍ IZE ដែលជា​ដៃគូ​សហការ​ឧបត្ថម្ភ​ដល់​កម្មវិធី «​សិល្បៈ​ស្រុក​យើង​» បាន​ត្រៀម​រង្វាន់​ជាច្រើន​សម្រាប់​អ្នក​ដែល​អញ្ជើញ​មក​ទស្សនា ការសម្តែង​សិល្បៈ​ខ្មែរ ដែលមាន​រៀបចំ​នៅ​ថ្ងៃអាទិត្យ ទី​៣០ សីហា ឆ្នាំ​២០២០ ពី​វេលា​ម៉ោង​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៧​កន្លះ​យប់ ក្នុង​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល​។ កម្មវិធី​កម្សាន្ត​ដែល​រៀបចំ​ជូន​សម្រាប់​អ្នកគាំទ្រ​នោះ មានដូចជា​ការលេង​ហ្គេម​បាញ់​ព្រួញ​មួយ​បាន​សត្វ​ពីរ​ជាដើម ដើម្បី​បង្កើត​ឱកាស​ឈ្នះ​វត្ថុ​អនុស្សាវរីយ៍ ពេល​អញ្ជើញ​មក​ទស្សនា​សិល្បៈ​ខ្មែរ​។
 
​ទស្សនីយភាព​នៃ «​សិល្បៈ​ស្រុក​យើង​» សម្រាប់​ចុងខែ​សីហា​នេះ នឹង​បង្ហាញជូន​ដោយ​ក្រុម​សិល្បករ Epic Arts និង​តារាចម្រៀង​ប្រពៃ ដែល​នឹង​ផ្តល់​បរិយាកាស​ដ៏​រំភើប​រីករាយ​ជាក់​ជាមិនខាន​។ 
 
​កម្មវិធី «​សិល្បៈ​ស្រុក​យើង​» នឹង​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី ព្រមទាំង​មាន​លេង​ហ្គេម​ដើម្បី​ឈ្នះ​រង្វាន់​ពី​ទឹកក្រូច​អាយ​ស៍ ចាប់ពី​វេលា​ម៉ោង​១​ថ្ងៃត្រង់​តទៅ​។ រង្វាន់​ដែល​នឹង​ត្រៀម​ផ្តល់ជូន​រួមមាន ទឹកក្រូច​អាយ​ស៍ IZE រាប់រយ​ដប កា​តាប​អាយ​ស៍ IZE ដ៏​ស្រស់ស្អាត កែវ​ទឹក និង​អាវយឺត​ជាច្រើន​រង្វាន់​។ 
 
​គួរ​បញ្ជាក់ថា កម្មវិធី «​សិល្បៈ​ស្រុក​យើង​» ធ្វើឡើង​ដើម្បី​លើកស្ទួយ​សិល្បៈ​ខ្មែរ ដោយមាន​ការសម្ដែង​រៀងរាល់ ថ្ងៃអាទិត្យ​ចុងខែ នៅ​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៧​កន្លះ​យប់​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com