អត្ថបទពាណិជ្ជកម្ម
អ្នកស្រី សុ​ហ៊ុន យក​រង្វាន់​៥​លាន​រៀល ដែល​ឈ្នះ​ពី​ស្រា​បៀរ​កម្ពុជា រៀបចំ​ជប់លៀង​ជាមួយ​អ្នកភូមិ​
28, Aug 2020 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាយមានជ័យ​៖ ករណី​អ្នក​គាស់​ឈ្នះ​រង្វាន់ ៥​លាន​រៀល ពី​ស្រា​បៀរ កម្ពុជា នៅ​ឃុំ​អូរ​អំបិល ស្រុក​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ មានដំណើរ​ដើមទង​គួរ​ឲ្យ​ចាប់អារម្មណ៍​។​
 
​អ្នកស្រី កាក់ សុ​ហ៊ុន បច្ចុប្បន្ន​ជា​មន្ត្រីរាជការ បាន​រៀបរាប់​ហេតុការណ៍​ឈ្នះ​រង្វាន់ កាលពី​ថ្ងៃទី​២២ សីហា​ថា ផ្ទះ​អ្នកស្រី​មានកម្ម​វិធី​ហូប​ជួបជុំគ្នា​ជាមួយ​មិត្ត​ភ័ក្តិ អ្នកជិតខាង ដូច​សព្វមួយដង​។ អ្នកស្រី​ទិញ​ស្រា​បៀរ កម្ពុជា ត្រឹម​២​កេស​ប៉ុណ្ណោះ​។ ដល់​តែ​គាស់​ត្រឹម​កំប៉ុង​ទី​២​ដំបូង ក៏បាន​ឈ្នះ ៥​លាន​រៀល តែម្តង ដែល​គាស់​ឡើង​ដោយ​បុគ្គលិក​ស្វាមី​អ្នកស្រី​។​
 
​លោកស្រី​បន្តថា​៖ «​ដោយសារ​គាត់ (​អ្នក​គាស់​ឈ្នះ​) តែងតែ​មក​ចូលរួម​កម្មវិធី​ផ្ទះ​ខ្ញុំ​រហូត គាត់​ក៏​ហុច​រង្វាន់​ដែល​គាត់​ត្រូវ​មក​ឲ្យ​ខ្ញុំ ដែលជា​ម្ចាស់​កម្មវិធី​ដោយ​ឥត​រារែក​។ ខ្ញុំ​ក៏​ចែក​រង្វាន់​ទឹកប្រាក់​សុទ្ធ​ខ្លះ​ជូន​ដល់​គាត់​វិញ​រាប់​ថា ជា​ថ្លៃ​អាំង​ប៉ាវ ហើយ​សល់​ប៉ុន្មាន​ក៏​ទុក្ខ​ជប់លៀង​ដោយ​អញ្ជើញ​អ្នកភូមិ​មក​ចូលរួម​សប្បាយ​នឹង​សំណាង​បាន​ស្រា​បៀរ កម្ពុជា ជា​បន្តបន្ទាប់ ដើម្បី​រឹតចំណង​មេត្រី​ល្អជា​មួយ​បងប្អូន​អ្នកភូមិ​»​។ 
 
​ស្រា​បៀរ កម្ពុជា ផ្តល់ជូន​រង្វាន់​រាប់រយ​រង្វាន់ រួមមាន​រង្វាន់​រថយន្ត Porsche Macan ទឹកប្រាក់​សុទ្ធ ៥០​លាន​រៀល ៥​លាន​រៀល ១​លាន​រៀល ១០​ម៉ឺន​រៀល ៥​ម៉ឺន​រៀល និង​រង្វាន់​ស្រា​បៀរ កម្ពុជា រាប់រយ​កំប៉ុង​ទៀត​។ 


















 
​ពិសា​ស្រា​បៀរ កម្ពុជា ដោយ​ការទទួលខុសត្រូវ​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com