ជាតិ
«អតិ្ថភាព»មានន័យផ្ទុយពី«នត្ថិភាព»
× តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ«អត្ថិភាព»មានន័យថា ភាពនៃអ្វីៗដែលមាន ហើយកើតចេញពីការនឿយហត់ ព្យាយាមរឹងប៉ឹង ខំប្រឹងខំអត់។ ពាក្យនេះផ្ទុយពី«នត្ថិភាព»ដែលមានន័យថា ភាពនៃអ្វីៗដែលមិនមាន។
ថ្វីពាក្យ«អតិ្ថភាព»ដែលក្បួនភាសាខ្មែរបង្ហាញថា ឲ្យតែមានអក្សរ«អ»នៅពីមុខ ដឹងតែពាក្យនោះ សំដៅលើភាពអវិជ្ជមាន។ ឧទាហរណ៍៖ អកតញ្ញូ(បំភ្លេចគុណ),អកុសល(សេចក្តីអាក្រក់), អយុត្តិធម៌(សេចក្តីលំអៀង),អឃោស(ដែលមិនគឹកកង ដែលមានសូរសព្ទមិនកងរំពង), អវិជ្ជា ឬអវិទ្យា(សេចក្តីល្ងង់), អវិរូឡ្ហ(ដែលមិនដុះលូតលាស់), អធរមាន ឬអវិជ្ជមាន(ដែលគ្មានសោះ), អនុបត្ថម្ភ(ដែលឥតសេចក្តីទំនុកបម្រុង), អគុណ(ដែលគ្មានដឹងគុណ)។
ប៉ុន្តែមិនមែនឲ្យតែមានអក្សរ«អ»នៅពីមុខពាក្យ គឺសុទ្ធតែបង្ហាញពីភាពអវិជ្ជមាននោះទេ តួយ៉ាងពាក្យ«អត្ថិភាព»នេះបង្ហាញពីភាពមានបាន។ ចំណែកពាក្យខ្លះទៀត ឧទាហរណ៍៖ អហិង្សា(គ្មានអំពើហិង្សា), អនុញ្ញាត(ការយល់ព្រម), អនុវត្តន៍(ការប្រព្រឹត្តតាម),អនុគ្រោះ(ករុណា),អធិប្បាយ(ការពន្យល់ដោយមានភស្តុតាង។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com