ភ្នំពេញ៖ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសបិទគ្រឹះស្ថានសិក្សាទូទាំងប្រទេសបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ក្នុងការរីករាលដាល នៃវីរុសកូវីដ-១៩ ការសិក្សារៀនសូត្រ ត្រូវបានអនុវត្តតាមប្រព័ន្ធអនឡាញ ឬតាមការសិក្សាពីចម្ងាយ។
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ស្ថិតក្នុងចំណោមគ្រឹះស្ថានសិក្សា ដែលឈានមុខគេនៅកម្ពុជា ដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព តាមរយៈប្រព័ន្ធអេឡិចត្រូនិក ដល់សិស្សានុសិស្សគ្រប់រូប។ ដោយជឿជាក់ថា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ នឹងធ្វើឱ្យការសិក្សាពីចម្ងាយអូសបន្លាយពេល សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានចងក្រងប្រព័ន្ធកម្មវិធីសិក្សាអេឡិចត្រូនិករបស់ខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលបំផុត ក្នុងការបន្តផ្តល់នូវការអប់រំដល់សិស្សានុសិស្ស។
នាយិកាសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ លោកស្រី Phillips Barson មានប្រសាសថា៖«ហ៊ែរ៉ុដស៍មានមោទកភាពខ្ពស់បំផុត ដែលបានក្លាយជាគ្រឹះស្ថានសិក្សាឈានមុខគេ ក្នុងការអភិវឌ្ឍប្រព័ន្ធសិក្សាអេឡិចត្រូនិកផ្ទាល់ខ្លួន ដើម្បីឆ្លើយតបនឹងការអប់រំ ក្នុងបរិបទកូវីដ-១៩នេះ»។
ប្រព័ន្ធសិក្សាអេឡិចត្រូនិកនេះ អាចឱ្យសិស្សានុសិស្ស សិក្សាគ្រប់មុខវិជ្ជា ដូចនៅសាលាដែរ។ គ្រូបង្រៀននៅសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ មានគុណវឌ្ឍិខ្ពស់ ក្នុងការប្រើប្រាស់កម្មវិធីដ៏ទំនើបនេះ ប្រកបដោយភាពស្ទាត់ជំនាញ ក្នុងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស។ មាតាបិតា ឬអាណាព្យាបាល ក៏អាចតាមដានការសិក្សា រៀនសូត្រ កិច្ចការផ្ទះ ជួយបង្រៀនបុត្រធីតាបន្ថែម តាមរយៈប្រព័ន្ធអប់រំអេឡិចត្រូនិកនេះផងដែរ។
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ជាសាលារៀនអន្តរជាតិឈានមុខគេមួយ ដែលប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិដូចជាកម្មវិធី IEYC (International Early Years Curriculum) កម្មវិធី IPC (International Primary Curriculum) កម្មវិធី IGCSE (International General Certificate of Secondary Education) និងកម្មវិធីចំណេះដឹងទូទៅខ្មែរប្រកបដោយគុណភាពខ្ពស់បំផុត និងមានបន្ថែមថ្នាក់ភាសាចិនផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ឬព័ត៌មានចុះឈ្មោះចូលរៀន សូមទាក់ទងមកកាន់៖
023 936 999, 010 296 688, - សាខាអូឡាំពិក
023 974 999, 061 296 688 - សាខាបឹងកេងកង១ - កម្រិតមតេ្តយ្យ
023 973 999, 077 296 688 – សាខាបឹងកេងកង១ - កម្រិតបឋមសិក្សា
023 973 999, 077 296 688 – សាខាបឹងកេងកង១ - កម្រិតមធ្យមសិក្សា
តម្លៃកម្មវិធីទូរសព្ទដៃរបស់សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ :